ព័ត៌មានជាតិ

ករណីឃាត្តកម្មបណ្តាលឲ្យក្មេងប្រុសអាយុ៩ខែស្លាប់ លោកអធិការស្រុកសំរោងទង ព្យាយាមលាក់បាំងព័ត៌មាន

កំពង់ស្ពឺៈ មានករណីឃាត្តកម្មមួយដែលបង្កឡើងដោយក្មេងប្រុសអាយុ១២ឆ្នាំបានទំលាក់ក្មេងប្រុសអាយុ៩ខែម្នាក់ចូលក្នុងពាងបណ្តាលឲ្យស្លាប់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង១០នាទីរសៀល នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចភូមិផ្សរ ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ក្មេងបង្កមាន ឈ្មោះ វឿន វិសាល អាយុ ១២ឆ្នាំ តាមប្រភពព័ត៌មាននៅមុនពេលកើតក្មេងបង្កបានចាប់បោះ ក្មេងប្រុសរងគ្រោះដែលមាន ឈ្មោះ បូ ណាណាន់ អាយុ ៩ខែ ចូលក្នុងពាងទឹក បណ្តាលឲ្យលង់ស្លាប់ នៅចំណុចកើតហេតុតែម្តង។
សូមបញ្ជាក់ដែរថាក្នុងករណីខាងលើនេះ ភ្នាក់ងារសារព័ត៌មាន Post News ព្យាយាមសាកសួរលោក អធិការដែរ ប៉ុន្តែបែរជាលោកឆ្លើយថាមិនដឹង មិនមានទៅវិញ៕

 

មតិយោបល់