ព័ត៌មានជាតិ

សមត្ថកិច្ចចុះបង្រ្កាប ទីតាំងផលិតប្រេងម៉ាស៊ីនក្លែងក្លាយ១កន្លែង នៅស្រុកឈូក

កំពតៈ កម្លាំងនគរបាលជំនាញខេត្តកំពត បានសហការជាមួយកម្លាំងអធិការនគរបាលស្រុកឈូក បានចុះបង្ក្រាបទីតាំងផលិតប្រេងម៉ាស៊ីន ក្លែងក្លាយ១កន្លែង នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ ក្នុងភូមិឈើទាល ឃុំឈូក ស្រុកឈូក ខេត្តកំពត។

ក្នុងប្រតិបត្តិការណ៍នេះ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនម្ចាស់ទីតាំងឈ្មោះ អ៊ូច ង៉ុយ ភេទប្រុស អាយុ ៤៤ឆ្នាំ និងដកបានវត្ថុតាង ដូចជា សម្បកកំប៉ុង ១លីត្រ ចំនួន ១៣ធុង ស្នើនឹង ២២,០២២ កំប៉ុង, សម្បកកំប៉ុង ០.៨លីត្រ និង ០.៧លីត្រ មានចំនួន ២៨ធុង ស្មើនឹង ៥៤,២០៨ កំប៉ុង, កម្រងម៉ាស៊ីនវេចខ្ចប់រួច ចំនួន ៩៥ កេស ក្នុង ១ កេស មានចំនួន ២៤កំប៉ុង ស្មើនឹង ២,២៨០កំប៉ុង, ហ្វ៊យប្រេងម៉ាកសូគីម៉ិច មានចំនួន ១០ហ្វ៊យ មិនទាន់ប្រើប្រាស់ ២,២០០លីត្រ, គម្របកំប៉ុងមានចំនួន ៣០កេស ក្នុង ១កេស ចំនួន ១៥ដុំ ក្នុង ១ដុំ មានចំនួន ១៤០គម្រប សរុប ៦៣,០០០គម្រប, គម្របកេះម៉ាក DEMEX ២០០ ដុំ, ម៉ាស៊ីនសម្រាប់់វេចខ្ចប់ និងម៉ាស៊ីនផលិត ១គ្រឿង ព្រមទាំងម៉ាស៊ីនអ៊ុតរង្វាន់១គ្រឿង។

បច្ចុប្បន្ន កម្លាំងជំនាញកំពុងកសាងសំណុំរឿងការតាមនីតិវិធីច្បាប់៕

មតិយោបល់