ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ពាក់ព័ន្ធករណីឆបោក

កណ្តាលៈ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង០៧និង០០នាទី ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីឆបោក នៅត្រង់ចំណុចផ្សារតាខ្មៅចាស់ ស្ថិតក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនរងគ្រោះ៖ ឈ្មោះ លី ចាន់ណា ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ទីលំនៅភូមិក្បាលកោះសង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ចំណែកជនសង្ស័យ៤នាក់១-ឈ្មោះ សុខ សំណាង ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ភ្នំពេញ(ឃាត់ខ្លួន)។ ២-ឈ្មោះ ក្អៀ ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដមានទីលំនៅភូមិដើមចាន់សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ ភ្នំពេញ(គេចខ្លួន)។ ៣-ឈ្មោះ នី ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិដើមចាន់សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានី ភ្នំពេញ(គេចខ្លួន)។ ៤-ឈ្មោះផាន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ(គេចខ្លួន)។

វត្ថុតាងចាប់យក៖ ១-ម៉ូតូ១គ្រឿងម៉ាកHonda c125 ពណ៌ខ្មៅ ស៊េរី២០២ ស្លាកលេខ ភ្នំពេញ 1IC-2390 , ២-កូនកាបូបពណ៌ខ្មៅ០១, ៣-ថ្នាំពេទ្យ១ថង់,៤-ទូរសព្ទ័មួយគ្រឿងម៉ាកN ចុចពិលពណ៌ខ្មៅ។

សម្ភារ បាត់បង់៖ ១-ចិញ្ចៀនមានទម្ងន់២ជី១វង់, ២-លុយខ្មែរ២៥ម៉ឺនរៀល។

សភាពនៃរឿងហេតុ៖ កាលពីវេលាកើតហេតុខាងលើ ជនរងគ្រោះបាន មកផ្សារតាខ្មៅចាស់ដើម្បីទិញម្ហូប ពេលនោះមានស្រ្តី២នាក់ខាងលើបានដើរមុខក្រោយហើយធ្វើជាជ្រុះមាស១ថង់ ហើយបានហាមគាត់កុំឲ្យប្រាប់គេ ចាំចែកគ្នា បន្ទាប់មកជនសង្ស័យ២នាក់នោះគឺឈ្មោះនី និងឈ្មោះក្អៀ បានឲ្យគាត់ជិះម៉ូតូជាមួយ ជនសង្ស័យម្នាក់ទៀតឈ្មោះ សុខ សំណាង ចំណែកពួកវាជិះម៉ូតូជាមួយ ជនសង្ស័យម្នាក់ទៀតឈ្មោះ ផាន មកដល់ម្តុំស្តុបកែងផ្លូវ១១០ ចូលផ្លូវច្រកចង្អៀត ស្ថិតក្នុងភូមិថ្មី បាននាំគ្នាដោះយកចិញ្ចៀនមាស២ជីនិងលូកយកលុយ ២៥ម៉ឺនរៀល របស់គាត់ហើយជិះគេចខ្លួនបាត់អស់ទៅ។

លុះមកដល់ថ្ងៃទី២៣.០៩.២០២០ វេលាម៉ោង០៧ព្រឹក ជនសង្ស័យទាំង៤នាក់ខាងលើ បាននាំគ្នាមកធ្វើសកម្មភាពម្តងទៀត នៅចំណុចផ្សារតាខ្មៅថ្មី ភូមិដើមមៀន សង្កាត់
ដើមមៀន ក្រុងតាខ្មៅ ពេលនោះបានជួបជនរងគ្រោះ ហើយដោយជនរងគ្រោះចំណាំមុខច្បាស់ ក៏បានស្រែកថាចោរៗ ធ្វើឲ្យពួកវារត់គេចខ្លួនអស់៣នាក់ នៅសល់ តែជន
សង្ស័យ ម្នាក់ឈ្មោះ សុខ សំណាង ត្រូវជនរងគ្រោះ ចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ដើមមៀន។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានចូលរួមធ្វើសកម្មភាពឆបោកយកចិញ្ចៀនមាស និងលុយរបស់ជនរងគ្រោះខាងលើប្រាកដមែន ហើយធ្លាប់បានចូលរួមធ្វើសកម្មភាព ជាមួយជនសង្ស័យ៣នាក់ ខាងលើ ៥ដងរួចមកហើយ គឺនៅភ្នំពេញ៣ដង និងនៅក្រុងតាខ្មៅ២ដង ដោយក្នុង១ដងពួកវាឲ្យលុយគាត់ ៥ម៉ឺនរៀល។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់