ព័ត៌មានជាតិ

ករណីអ្នកទោសរត់ចេញពីពន្ធនាគារ ពេលនេះមិនទាន់ចាប់បានទេ

កំពត: កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៩និង១០នាទីព្រឹក មានករណីអ្នកទោសរត់ចេញពីពន្ធនាគារ រហូតមកដល់ថ្ងៃទី១៩ ខែកញ្ញានេះរកមិនទាន់ឃើញនៅឡើយទេ។

បុរសអ្នកទោសនោះឈ្មោះ ឃឹម ឃន ភេទប្រុស អាយុ ៥០ឆ្នាំ រស់នៅភូមិផ្ដៅ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ជាប់ទោសពាក់ព័ន្ធករណី ប្រើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុ ត្រូវតុលាការកំណត់ទោស ១ឆ្នាំកន្លះ គិតចាប់ពីថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៩។

សូមបញ្ជាក់៖ ករណីនេះ ត្រូវបានប្រធាំនពន្ធនាគារខេតកំពត អះអាងថា កំពុងតាមចាប់ខ្លួន៕

មតិយោបល់