ស្មាននេះ តើបងនៅទីណា?ហើយកំពុងធ្វើអ្វី ?ដឹងទេថាអូនកំពុងនឹកដល់បងខ្លាំងណាស់វេលាផ្លាស់ច្រើនដងហើយ នៅតែ មិនឃើញបងវិលរកអូន ដឹងទេអូននឹកបង……។
សួស្តីគេហទំព័រ ដំណឹងជាទីមេត្រី នាងខ្ញុះ ឈ្មោះសួន ម៉ារ៉ាឌី ជានិស្សិតផ្នែក ហិរញ្ញិកវត្ថុ នៃវិទ្យាល័យមួយនៅក្នុងទីក្រុងភ្នំពេញ(សូមមិនបញ្ចេញឈ្មោះសាលា) ។ខណៈនេះដែរនាងខ្ញុំសូមសារនូវចុតហ្មាយមួយច្បាប់ដែលរៀបរាប់ពីទុក្ខ សោករបស់នាងខ្ញុំ ហើយក៏ជាកំហុសឆ្គង់របស់នាងខ្ញុំ ដើម្បីឲ្យទំហំនៃទុក្ខសោកនេះ រសាយខ្លះ ចេញពីបេះដូងកំពុងត្រូវព្រួញប្រហារ។
មកដល់ត្រង់នេះហើយ គឺជាផ្លូវបំបែករបស់នាងខ្ញុំ ម៉ារ៉ាឌី រវាងបុរសម្នាក់ ដែលគេជាមន្ត្រីស្ថាប័នឯកជនមួយកន្លែងស្ថិតនៅក្នុងខេត្តកណ្តាល ។ចំណងស្នេហារបស់ពួកយើង ចុងផ្តើមដោយឳពុកម្តាយទាំងសងខាង ដែលជាប់សែស្រឡាយនឹងគ្នា ដើមឡើយស្នេហាមួយនេះនាងខ្ញុំមិននឹកគិតខ្វល់នោះទេ ដោយធ្វើតាមតែឳពុកម្តាយលើកដាក់ តែប៉ុណ្ណោះ ។រយៈពេលមួយឆ្នាំហើយ ដែលស្នេហាមួយនេះបានចាប់ផ្តើមពីចំណុចសូន្យ ហើយឈានដល់ លេខ ៩៩ ដោយមិនដឹងថាកូនចិត្តខ្ញុំស្រលាញ់គេពីពេលណានោះឡើយ ។ក្នុងនាមជាគូរដណ្តឹង បុរសដែលត្រូវជាអនាគតស្វាមី តែងតែនាំនាងខ្ញុំទៅញុំអី តែមិនសូវជាញឹកញាប់នោះទេ ដោយគេរវល់ការងាររបស់គេដែរ ។រាល់សកម្មភាពដែលខ្ញុំទៅញុំអីជាមួយគេ ខ្ញុំតែងតែនិយាយអ្វីដែលដាច់ផឹង រាងតោះតើយ តែសូមទោសវាជាចរិកពីធម្មជាតិ មិនអាចកែរបស់ខ្ញុំ ខ្ញុំដឹងថាសេចក្តីស្នេហា យ៉ាងហោចណាស់ក៏ផ្តល់នូវស្នាមញញឹមដែរ ក្នុងខណៈណាក៏ដោយ តែសម្រាប់នាងខ្ញុំសូម្បីតែស្នាមញញឹមសម្រាប់គេក៏គ្មានដែរ ។ប៉ុន្មានខែ កន្លងមកស្រាប់តែ ឳពុកម្តាយខាងប្រុសបានសុំមកផ្តាច់ពាក្យពី ឳពុកម្តាយរបស់ខ្ញុំ ហើយខ្ញុំក៏មិនដឹងថាមកពីមូលហេតុអ្វីនោះដែរ ហើយសុខៗគេមកសុំចែកផ្លូវពីមនុស្សម្នាក់ដែលកំពុងលង់ចិត្តស្រលាញ់គេទៅហើយនោះ តើខ្ញុំខុសអ្វី? មកទល់នឹងពេលនេះខ្ញុំស្ទើរតែគិតមិនចេញថា ខ្ញុំខុសអ្វី? ហើយបានធ្វើអ្វីខ្លះចំពោះរូបគេ? គិតសារចុះសារឡើងទើបដឹងថា ប្រាកដជាគេធុញនឹងចរិកតោះតើយរបស់ខ្ញុំ ហើយ តែខ្ញុំបានប្រាប់ពីដំបូងហើយតើ ថាចរិកខ្ញុំរាងតោះតើយ ហើយ បើសិនជាអ្នកទទួលបាន ទទួលទៅតែបើទទួលមិនបានកុំណា! ។បើគង់នឹងបែកយ៉ាងនេះ តើអ្នកមកឲ្យខ្ញុំស្គាល់អ្នកធ្វើអ្វី? អ្នកដឹងទេ ថាមនុស្សម្នាក់នេះចាប់ផ្តើមស្រលាញ់អ្នកហើយ ពេលអ្នកចេញទៅ ទឹកភ្នែករបស់មនុស្សស្រីម្នាក់នេះ ចាប់ផ្តើមហូរ ហើយនេះជាលើកទី ១ ហើយដែលខ្ញុំចេះយំ បន្តកាលខ្ញុំនៅក្មេងវ័យ នៅក្មេងវ័យយំដោយសារអន់ចិត្ត ចង់បានអ្វីមិនបានដូចបំណង ត្រូវឳពុកម្តាយស្តីបន្ទោស តែលើកនេះមិនដូចគ្នាទេ គឺយំរឿងស្នេហា ដែលឆាកជីវិតដំបូងសម្រាប់នាងខ្ញុំ ។នាងខ្ញុំពិតជាគិតអ្វីមិនត្រូវនោះទេ ថាគួរធ្វើអ្វីបោះបង់អ្វី ចោលឲ្យច្បាស់នោះ ងាកឆ្វេងស្រងាក ងាកស្តាំស្រងាកចិត្ត មួយខែ ៗឈឺយ៉ាងហោចណាស់ ក៏ ៤ ទៅ ៥ ដងដែរ បាយមិននឹកទឹកមិនស្រែក ស្រក់គីឡូ ស្ទើរតែក្លាយទៅជា យាយចាស់ទៅហើយ ។ពេលនេះវេលាស្មាននេះ បើសិនជាបងវិលរកអូនវិញអូននឹងលុបលាងនូវភាពតោះតើយរបស់អូនចោល អូនហានធ្វើអ្វីសម្រាប់បងទាំងអស់ ឲ្យតែបានបងនៅក្បែរអូន វិលវិញបានទេ ? ទោះអូនមិនប្រាប់បងដោយផ្ទាល់មាត់តែ សង្ឈឹមថា បងបានឃើញចុតហ្មាយមួយនេះ តាមរយៈគេហទំព័រមួយនេះចុះ ដែលស្តែងពីទំហំចិត្ត និងការសោកស្តាយពីកំហុសរបស់អូន។
ជាចុងក្រោយ គឺអូននៅតែស្រលាញ់បង ហើយពិតជាមិនអាចខ្វះរូប បងបាននោះទេ សូមមកវិលវិញមកដើម្បីសង្គ្រោះជីវិតស្នេហាអូនផង ។ពីមនុស្សម្នាក់ដែលទើបតែចេះស្រលាញ់បង ៕
មតិយោបល់