ព័ត៌មានជាតិ

ទៅលេងទឹកត្រូវទឹកហូរគួចបណ្តាលអោយលង់ទឹកស្លាប់នៅ ឃុំជ្រោយនាងងួន

សៀមរាប: ក្មេងប្រុកម្នាក់លង់ទឹកស្លាប់កាលពីថ្ងៃ ទី២០ ខែកញ្ញា ឆ្នាំ២០១៩ នៅវេលាម៉ោង៥នឹង១៥នាទី នៅចំណុចបង្ហៀរទឹកចម្ងាយ ប្រហែល២០០ម៉ែត្រ ខាងជើងភូមិជ្រោយនាងងួន ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប។
ជនរងគ្រោះខាងលើមានឈ្មោះពិសី សិរីលីហេង ភេទប្រុស អាយុ៣ឆ្នាំ រស់នៅភូមិឃុំខាងលើ ។
ប្រភពពីសមត្ថកិច្ចបានបញ្ជាក់ដែរថាមូលហេតុទៅលេងទឹកត្រូវទឹកហូរគួចបណ្តាលឲ្យលង់តែម្តង។
ក្រោយពីការពិនិត្យពីសមត្ថកិច្ចរួចសាកសពប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់