ព័ត៌មានជាតិ

ឃាត់ខ្លួនស្ត្រីម្នាក់ពីបទនាំយកអនីតិជនចេញដោយមិនស្របច្បាប់

ត្បូងឃ្មុំៈ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១១និង ៣០នាទីកំលាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកតំបែរបានចុះអនុវត្តន៍ដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ២០២៩ខ.ច ចុះថ្ងៃទី ០៨.០៦.២០១៥ចេញដោយលោកនៅ យ៉ារ័ត្ន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ ចាមបង្គាប់ឲ្យចាប់ខ្លួនឈ្មោះ រឹម វណ្ណ ភេទស្រីអាយុ៣១ឆ្នាំនៅភូមិចំបក់ ឃុំនាងទើត ស្រុកតំបែរខេត្តត្បូងឃ្មុំ ពីបទ:ការនាំយកអនីតិជនជាអាទិ៍ ចេញដោយមិនស្របច្បាប់។

បច្ចុប្បន្នមុខសញ្ញាខាងលើបានប្រគល់ឱ្យការិយាល័យប្រឆាំងការជួញដូរមនុស្សនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំដើម្បីចាត់ការបន្ត៕

 

មតិយោបល់