ព័ត៌មានជាតិ

បើកការដ្ឋានសាងសង់ស្ពានបេតុង១កន្លែង មានតម្លៃជាង២សែនដុល្លារ នៅស្រុកដំបែរ

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម រួមទាំងមន្រ្តីជំនាញ មកពីស្ថាប័នផ្សេងៗ ក្រុមការងារចុះជួយស្រុកដំបែរ កងវិស្វកម្មនិងមានការចូលរួមពីប្រជាជន សិស្សានុសិស្សផងនោះ នៅថ្ងៃទី១៣ ខែ ឧសភា ឆ្នាំ២០១៦ បានប្រារព្វពិធីបើកការដ្ឋានសាងសង់ស្ពានបេតុង១កន្លែង ដែលត្រូវចំណាយថវិកាអស់ប្រមាណជាង២សែនដុល្លារអាមេរិកនៅភូមិដូនមាស ឃុំគោកស្រុក ស្រុកដំបែរ ខេត្តត្បូងឃ្មុំ។

ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានបេតុង១កន្លែងនោះ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បាននាំនូវប្រសាសន៍ផ្ញាំផ្ញើរសួរសុខទុក្ខពីសំណាក់ប្រមុខដឹកនាំពិសេសថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចនាយករដ្ឋមន្រ្តីជាប្រធានដែលជានិច្ចកាលសម្តេចនិងថ្នាក់ដឹកនាំទាំងអស់មានការនឹករលឹកយកចិត្តទុកដាក់ និងគិតគូរជានិច្ចពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋមិនថា នៅទីណាកន្លែងណានោះទេ ទុក្ខលំបាករបស់ប្រជាពលរដ្ឋគឺជាទុក្ខលំបាករបស់ថ្នាក់ដឹកនាំ ពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាតក្រហមកម្ពុជា។

រដ្ឋមន្រ្តីរូបនេះ បានជម្រាបជូនពីស្ថានភាពនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល នាពេលបច្ចុប្បន្ន និងទិសដៅទៅថ្ងៃខាងមុខក្នុងការធ្វើឱ្យប្រទេសមានការីកចំរើន មានការអភិវឌ្ឍន៍ មានសុខសន្តិភាព និងស្ថេរភាពនយោបាយពេញលេញ ដែលធានាដល់ការអភិវឌ្ឍន៍ប្រទេសលើគ្រប់វិស័យដូចពេលនេះ និងបន្តរីកចំរើនឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ដែលធ្វើឱ្យកំណើនសេដ្ឋកិច្ចជាតិខ្ពស់ ហើយធនាគារអភិវឌ្ឍអាស៊ី (ADB) បានហៅប្រទេសកម្ពុជាថា ជាខ្លាសេដ្ឋកិច្ចនៅអាស៊ី ក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្រ្តី។

លោក វេង សាខុន បញ្ជាក់ថា ការរីកចំរើននៃ វិស័យកសិកម្ម និងការខិតខំដោះស្រាយទីផ្សារសម្រាប់កសិផលរបស់ប្រជាកសិករ។

ដោយឡែកសម្រាប់ស្រុកដំបែរ មានសមិទ្ធិផលជាច្រើនបានកើតមានឡើង ហើយខុសពីពេលមុនឆ្ងាយណាស់ ពោលគឺអ្វីៗមានការរីកចំរើនយ៉ាងខ្លាំង ទាំងសេដ្ឋកិច្ច គមនាគមន៍ វិស័យអប់រំ កសិកម្ម ទេសចរណ៍ ពាណិជ្ជកម្ម និងមុខរបររកទទួលលទានរបស់បងប្អូនប្រជាពរដ្ឋ។

លោករដ្ឋមន្រ្តីបញ្ជាក់ថា “កសិកម្មអាចរីកចំរើនបាន វាទាល់តែប្រទេសមាន សន្តិភាព ស្ថេរភាព មានការអភិវឌ្ឍន៍លើវិស័យអាទិភាព ដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធ មានស្ពាន ផ្លូវ ថ្នល់ ទឹក ភ្លើង ការអប់រំ មានសាលារៀនគ្រប់កម្រិត មានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ សុខាភិបាល មានមន្ទីរពេទ្យពីថ្នាក់ក្រោមរហូតដល់ថ្នាក់រាជធានី ពិសេសមានការយកចិត្តទុកដាក់ អភិបាលកិច្ចលល្អ ពីគ្រប់ភាគីពាក់ព័ន្ធរបស់រដ្ឋ និងវិស័យឯកជន រួមទាំងប្រទេសជាដៃគូរនានាក្នុងតំបន់ និងពិភពលោកផងដែរ”។

សូមបញ្ជាក់ថា ស្ពានបេតុងដែលកំពុងតែបើកការដ្ឋានសាងសង់ នៅថ្ងៃនេះ មានប្រវែង១៨ ម៉ែត្រទទឹង៧ម៉ែត ត្រូវចំណាយថវិកាអស់ប្រមាណជាង២សែនដុល្លារអាមេរិក ។ បន្ទាប់ពីសាងសង់រួច ស្ពាននេះនឹងសម្រួលដល់ការធ្វើដំណើរ ដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋក្នុងស្រុកដំបែរ និងតភ្ជាប់ទៅកាន់ឃុំស្រុកមួយចំនួនទៀតរបស់ខេត្តត្បូងឃ្មុំ៕

b3 b2 b1 1

មតិយោបល់