ព័ត៌មានជាតិ

បុរសម្នាក់បានស្លាប់ស្ទើរខ្ទេចសាកសព បន្ទាប់ពី…

ព្រះសីហនុ: បុរសម្នាក់បានស្លាប់ស្ទើរខ្ទេចសាកសព ដោយគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តក្រឡុកស៊ីម៉ង់ត៍និងម៉ូតូបង្កការភ្ញាក់ផ្អើលកាលពី វេលាម៉ោង៥និង០០នាទីល្ងាច ថ្ងៃទី២១ ខែកញ្ញា​ ឆ្នាំ២០១៩ លើផ្លូវក្នុងតំបន់សេដ្ឋកិច្ចពិសេសភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ប្រភពពីសមត្ថកិច្ចបញ្ជាក់ថា រថយន្ដក្រឡុកសុម៉ង់ត៍ពាក់ស្លាកលេខ ភ្នំពេញ 5A-2706 បើកបរទិសដៅពីជើងទៅត្បូង បានបុកម៉ូតូមួយគ្រឿងម៉ាកវ៉េវពណ៌ទឹកប៊ិច គ្មានស្លាកលេខទិសដៅស្របគ្នា បណ្តាលឲ្យអ្នកបើកបរម៉ូតូ ឈ្មោះ ង៉ាន សារ៉ាត់ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិគគីរឃុំបិតត្រាំងស្រុកព្រៃនប់ខេត្តព្រះសីហនុ ស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកអ្នកបើកបររថយន្តបានទុករថយន្តចោលហើយចុះរត់គេចខ្លួន ក្រោយកើតហេតុ។
បច្ចុប្បន្នសាកសពត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី វត្ថុតាងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់៕

 

មតិយោបល់