ព័ត៌មានជាតិ

អ៊ំចាស់ម្នាក់ជិះម៉ូតូចេញពីវត្តត្រឡប់ទៅផ្ទះត្រូវរថយន្តបុកស្លាប់យ៉ាងរន្ធត់

កំពង់ស្ពឺ: ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១០ និង២០នាទីព្រឹក នៅលើផ្លូវជាតិ ៥១(១៧-១៨) ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តជាមួយនឹងម៉ូតូ ត្រង់ចំណុចមុខវត្តសុខារាម (វត្តថ្មី) ភូមិបាត់ដឹង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ។

ជនបង្កឈ្មោះ ស្រី សឿន ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិអូរដីស្អិត ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ជនរងគ្រោះឈ្មោះ តុប ឡេង ភេទប្រុស អាយុ ៨៧ឆ្នាំ រស់នៅភូមិស្ពានទំលាប់ ឃុំទំនប់ធំ ស្រុកពញាឭ ខេត្តកណ្តាល។

ដំណើរឿង៖ មុនពេលកើតហេតុ មានរថយន្ត ១គ្រឿងម៉ាក HYUNDAI ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3E-8657 សណ្តោងសឺមីរ៉ឺម៉ក ពណ៌ក្រហម ពាក់ស្លាកស្លាកលេខ ត្បូងឃ្មុំ 4A-0626 ធ្វើដំណើរពីត្បូងទៅជើងតាមបណ្តោយផ្លូវជាតិលេខ ៥១ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូ ១គ្រឿងម៉ាកហុងដា C70 ពណ៌ទឹកប៊ិច គ្មានស្លាកលេខ ជិះចេញពីក្នុងវត្តសុខារាម (វត្តថ្មី) ឆ្លងមកលើផ្លូវជាតិលេខ ៥១ ទិសដៅបញ្ច្រាសគ្នា ត្រូវបានរថយន្ត បើកប៉ះត្រូវចំផ្នែកខាងមុខនៃម៉ូតូ បណ្តាលឲ្យ ទាំងអ្នកបើកបរម៉ូតូ និងម៉ូតូដួលនៅលើផ្លូវថ្នល់ ត្រូវរថយន្តកិនចំពីលើពេញទំហឹង បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ភ្លាមៗនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះដល់ទីតាំងខាងលើធ្វើការវាស់វែង និងឃាត់ខ្លួនតៃកុង រួមទាំងវត្ថុតាងបញ្ជូនទៅអធិការដ្ឋាន ដើម្បីដោះស្រាយតាមច្បាប់៕

មតិយោបល់