កំពង់ឆ្នាំងៈ ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០១៩ នៅវេលាម៉ោង២និង៣០ នាទីថ្ងៃត្រង់ មានករណីប្រទះឃើញសាកសពមនុស្សមិនស្គាល់អត្តសញ្ញាណហើមស្អុយ ១ នាក់ ភេទ ប្រុស អណ្ដែតលើទឹកតាមដងទន្លេហូរពីត្បូងទៅជើង។ លើខ្លួនសាកសពមានស្លៀកខោខ្លីពណ៍ខ្មៅឆ្នូតសងខាង ពាក់អាវយឺតពណ៌អង្កន់ខ្មៅក្រហមដៃខ្លី នៅចំនុចក្បាលកោះឫស្សីដង្កួច ក្នុងភូមិសាស្ដ្រ ភូមិឫស្សីដង្កួច ឃុំ ជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។
សាកសពនេះសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលជលសា លោកមេភូមិឫស្សីដង្កួច និងកម្លាំងប្រជាកាពារ បាននាំគ្នារុញច្រានចងទុកជាប់និងដើមឈើចំនុចខាងលើ បន្តធ្វើការស៊ើបអង្កេត និងស្វែងរកសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់