ស្វាយរៀងៈ មានករណីហិង្សាមួយបានកើតឡើង ដោយមានជនស្ស័យចំនួន៥នាក់ជាបុគ្គលិក កាស៉ីណូ Good luck បានព្រួតគ្នាកាប់និងវាយទៅលើបុរសម្នាក់ បណ្តាលឲ្យចំក្បាលរយះ របួសធ្ងន់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន៤នាក់ ចំណែកម្នាក់ទៀត រត់គេចខ្លួនបាត់ស្រមោល។
ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ ក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្ត ស្វាយរៀង ។
ជនសង្ស័យទាំង៥នាក់ ទី១ឈ្មោះ ក្រាញ់ សុភាព ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបុគ្គលិកកាស៉ីណូ Good luck , ទី២ឈ្មោះ ពៅ សង្ហា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរបុគ្គលិក កាស៉ីណូ Good luck , ទី៣ឈ្មោះ ខែម ស៉ីនឿន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបុគ្គលិក កាស៉ីណូ Good luck , ទី៤ឈ្មោះ ម៉ៅ ចាំ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ បុគ្គលិក កាស៉ីណូ Good luck ,ទី៥ឈ្មោះ ជាតិ អាយុ ២៤ ឆ្នាំ មុខរបរ មិនពិតប្រកដ ។
ជនសង្ស័យទាំង៥នាក់នេះ បានព្រួតគ្នា វាយនិងកាប់ដោយកាំបិតបុង័តោទៅលើជនរងគ្រោះ ឈ្មោះ ភុក វុទ្ធី ភេទ ប្រុស អាយុ២៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ត្រូវចំក្បាលមួយកាំបិតបណ្ដាលអោយរងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង។ រីឯជនសង្ស័យសមត្ថកិច្ចឃាត់ខ្លួនបានចំនួន៤នាក់ និងរត់គេចខ្លួនបាត់ ១នាក់ ឈ្មោះ ជាតិ សមត្ថកិច្ចកំពុងស្រាវជ្រាវតាមរកចាប់ខ្លួន។
បច្ចុប្បន្នជនសង្ស័យ៤នាក់ កំពុងកសាងសំណុំរឿងបញ្ជូនចាត់ការតាមនីតិវិធីច្បាប់បន្តទៀត៕
មតិយោបល់