ព័ត៌មានជាតិ

សូមបងប្អូនដែលប្រកបរបរដូរប្រាក់វេរប្រាក់មេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ ករណីប៉ុនប៉ងលួចលុយ

កណ្តាលៈ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១២និង៣០នាទីនៅចំណុចកន្លែងដូរលុយទ្រូម៉ានី ជាប់ផ្លូវជាតិលេខ២ភូមិ
តាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជនរងគ្រោះ០១នាក់ឈ្មោះ ហ៊ូ ស្រីដែន ភេទស្រី អាយុ៣៦ឆ្នាំ ទីលំនៅភូមិ សង្កាត់កើតហេតុ មុខរបរ បើកដូរលុយទ្រូម៉ានី ។
ចំណែកជនសង្ស័យ០១នាក់ឈ្មោះង៉ែត ស្រីម៉ី ភេទស្រី អាយុ២៦ឆ្នាំ មានទីលំនៅផ្ទះជួល ភូមិ៩សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ភ្នំពេញ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) ។
វត្ថុតាងចាប់យកម៉ូតូ១គ្រឿងម៉ាកToday ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ ១FH-៣០៣២(របស់ជនសង្ស័យ)លុយដុល្លារ ចំនួន$120 (របស់ជនសង្ស័យ)
លុយខ្មែរ១២.៥០០រៀល(របស់ជនសង្ស័យ) ។
នៅតាមប្រភពព័ត៌មានវេលាកើតហេតុខាងលើ ជនរងគ្រោះកំពុងតែបើកទ្វារផ្ទះដូរលុយដូចសព្វដង ពេលនោះជនសង្ស័យបានជិះម៉ូតូ មករកដូរលុយយកលុយខ្មែរក្នុងគោលបំណងបន្លំលួច តែដោយជនសង្ស័យម្នាក់នេះធ្លាប់មកធ្វើសកម្មភាពដូរលុយហើយបន្លំលួចលុយចំនួន២ដងរួចមកហើយ លើកនេះ មកទៀតទើបចាប់ខ្លួនប្រគល់ជូនសមត្ថកិច្ចតែម្តង។
តាមចម្លើយសារភាពរបស់ជនសង្ស័យបានប្រាប់ថាៈ ខ្លួនធ្លាប់បានធ្វើសកម្មភាពនៅកន្លែងរបស់ជនរងគ្រោះខាងលើ២ ដងមកហើយគឺលើកទី១នៅថ្ងៃមិនចាំក្នុងខែសីហាឆ្នាំ ២០១៩ យកលុយ$300 មកដូរលុយខ្មែរ ហើយបន្លំលួចបាន៤០ម៉ឺនរៀល និងលើកទី២ ថ្ងៃ២៩ខែសីហា ឆ្នាំ២០១៩ យកលុយ$320 មកដូរយកលុយខ្មែរ ហើយបន្លំលួចលុយបាន៣០ម៉ឺនរៀល ។ លុះលើកទី៣នៅថ្ងៃកើតហេតុខាងលើ ក៏មករកដូរលុយម្តងទៀត ក៏ត្រូវជនរងគ្រោះចាប់ឃាត់ខ្លួនតែម្តង ។
បញ្ជាក់ថា ជនសង្ស័យ ​ឈ្មោះង៉ែត ស្រីម៉ី ធ្លាប់ត្រូវបាននគរបាលក្រុងតាខ្មៅ ចាប់ឃាត់ខ្លួនម្តងកាលពីថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០១៥ ពីបទ៖អំពើលួច(ដូរលុយបន្លំលួច) បញ្ជូនទៅ កាន់តុលាខេត្តកណ្តាល ហើយត្រូវតុលាការផ្តន្ទាទោសដាក់ពន្ធនាគារខេត្តកណ្តាល រយៈពេល៧ខែ ៕

 

មតិយោបល់