ព័ត៌មានជាតិ

ច្រច័ណ្ឌប្រពន្ធពេកដល់ថ្នាក់បើករថយន្តដេញបុកចុងក្រោយមានអីខ្នោះ

កណ្តាល: ករណីគំរាមសម្លាប់មួយបានកើតឡើង នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ វេលម៉ោង០៨និង៣០នាទី ចំណុចទំនប់ស្រែអំពិលជាប់ប្រឡាយទឹកវរ:៥ ស្ថិតនៅភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជនរងគ្រោះ០១នាក់ឈ្មោះ សូ រាប ភេទប្រុសអាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិ-ឃុំកើតហេតុ មុខរបរកសិករ ។
ជនសង្ស័យ០១នាក់ឈ្មោះឆាយ សំណាង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិ-ឃុំកើតហេតុ មុខរបរ បើករថយន្តដឹកដី (ឃាត់ខ្លួន) ។
វត្ថុតាងចាប់យករថយន្ត០១គ្រឿងម៉ាក FUSO ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3C-3342​ ប្រភេទបែនដឹកដី ។
តាមប្រភពព័ត៌មាននៅមុនកើតហេតុជនសង្ស័យបានប្រច័ណ្ឌប្រពន្ធខ្លួនជាមួយនឹងជនរងគ្រោះ ហើយតែងតែគំរាមជនរងគ្រោះជារឿយៗ ។ រហូតដល់ថ្ងៃនិងវេលាកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម្នាក់ឯង ស្រាប់តែជនសង្ស័យបាន បើករថយន្តដឹកដីរបស់ខ្លួនដេញតាមបុកជនរងគ្រោះ ឃើញដូចនេះជនរងគ្រោះក៏បានជិះម៉ូតូផ្តួលខ្លួនចូលទៅវាលស្រែ ចំណែកជនសង្ស័យបានបើករថយន្តជ្រុលហួសទៅមុខ រួចជនសង្ស័យបានស្រែកឲ្យជនរងគ្រោះថា៖ កុំតែអ្ហែងជិះម៉ូតូចូលវាលស្រែទាន់កុំអីអញបុកអ្ហែង ឲ្យងាប់តែម្តង ឮដូចនេះជនរងគ្រោះ
បានទុកម៉ូតូនៅវាលស្រែរួចរត់មកឲ្យបងប្អូនជួយនឹងនាំមកប្តឹងនគរបាលប៉ុស្តិ៍ឈើទាល ។ ក្រោយទទួលបានពាក្យបណ្តឹងកម្លាំងប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងមកប៉ុស្តិ៍ដើម្បីសួរនាំ ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា៖ ខ្លួនពិតជាបានធ្វើសកម្មភាពដូចខាងលើប្រាកដមែន និងធ្លាប់ប្រើប្រាស់គ្រឿងញៀនទៀតផង ។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានបញ្ជូនមកអធិការដ្ឋាន ដើម្បីបន្តចាត់ការតាមនីតិវិធី ៕

 

មតិយោបល់