ដោយសារតែស្ថានភាពសន្ដិសុខ នៅក្នុងប្រទេសស៊ីរី កាន់តែធ្ងន់ធ្ងរ ប៉ាគីស្ថាន បានសម្រេចចិត្ត ដកមន្ដ្រីទូតរបស់ខ្លួន ដែលប្រចាំការនៅប្រទេសស៊ីរីបណ្ដោះអាសន្ន។
យោងតាមគេហទំព័រ BBC បានឲ្យដឹងថា លោក Muazzam Khan ដែលជា អ្នកនាំពាក្យរបស់រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន បានលើកឡើងថា បើទោះបីជាប៉ាគីស្ថានបានដកមន្ដ្រីទូតរបស់ខ្លួនចេញពីស៊ីរីក្ដី ប៉ុន្តែទ្វាររបស់ស្ថានទូតប៉ាគីស្ថាននៅក្នុងប្រទេសស៊ីរី មិនបានបិទនោះទេ។
លោក Muazzam Khan បានថ្លែងទៅប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា ប៉ាគីស្ថាន មានការព្រួយ បារម្ភពីស្ថានភាពសន្តិសុខក្នុងប្រទេសស៊ីរី ក៏ដូចជាការសម្លាប់រង្គាលទៅលើប្រជាជនស៊ីវិល ព្រមទាំងបាន ទាមទារឲ្យគ្រប់ភាគីដែលពាក់ព័ន្ធនានា ចូលមកដោះស្រាយបញ្ហាដោយសន្តិវិធី៕
មតិយោបល់