ព័ត៌មានជាតិ

រថយន្តបើកលឿនរេចង្កូតបុកសរសររោង ផ្លាតទៅបុកគល់ស្វាយ និងទៅបុកដើមក្រខុបរួចជ្រុលទៅបុកមនុស្សរងរបួសធ្ងន់ម្នាក់

ត្បូងឃ្មុំ: នៅថ្ងៃទី២១ខែកញ្ញា ឆ្នាំ ២០១៩ វេលា ម៉ោង៦និង០០នាទីនៅលើផ្លូវជាតិលេខ 7 ចន្លោះបង្គោលគីឡូម៉ែត្រលេខ 134-135 ត្រង់ចំណុច មុខផ្ទះឈ្មោះរឿន កូឡាប ភេទស្រី ស្ថិតនៅភូមិម្រាមទាក ឃុំជីរោទ៍ទី2 ស្រុកត្បូងឃ្មុំ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងថ្មើរជើង។
រថយន្តបង្កម៉ាកតាកូម៉ា ពណ៌ បៃតងចាស់ ពាក់ស្លាកលេខ ភ្នំពេញ2V -6854 បើកបរដោយឈ្មោះពេជ្រ ផានិត ភេទប្រុស ជាតិខ្មែរ នៅភូមិពាមជីកង ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម (របួសធ្ងន់) បានបង្កជាមួយថ្មើរជើងឈ្មោះរឿន កូឡាប ភេទស្រី អាយុ25ឆ្នាំ នៅភូមិម្រាមទាក ឃុំជីរោទី2 ស្រុកត្បូងឃ្មុំ(របួសធ្ងន់)។ ករណីនេះរថយន្តបើកក្នុងទិសដៅពីលិចទៅកើតគេចរថយន្តធុនធំ វេចង្កូតទៅបុកសរសររោង ផ្លាតទៅបុកគល់ស្វាយ និងទៅបុកដើមក្រខុប រួចបុកអ្នកថ្មើរជើងកំពុងឈរនៅមុខផ្ទះបណ្តាលឲ្យរងរបួស។ចំណែកខូចខាត: រថយន្ត កម្រិតធ្ងន់ ។
មូលហេតុ: ប្រើប្រាស់ល្បឿន៕

 

មតិយោបល់