ខ្លាំងមែនលេងសុទ្ធតែដាវសុំាម៉ូរ៉ៃ ក្មេងទំនើង២ក្រុម ជិះម៉ូតូដេញកាប់គ្នា បង្កការភ្ញាក់ផ្អើល នៅផ្លូវជាតិលេខ៥

ពោធិ៍សាត់ៈ កាលពីវេលាម៉ោង ១០ និង២០នាទីយប់ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០១៩ លើដងផ្លូវជាតិលេខ៥ ចាប់ពីចំណុចទល់មុខហាងខារាអូខេ យីហោមនោរម្យ ក្នុងភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ មានករណីក្មេងទំនើង២ក្រុម មានគ្នាប្រហែល ២០នាក់ ជិះម៉ូតូជាច្រើនគ្រឿង ដោយកាន់ដាវសុំាម៉ូរ៉ៃ ដេញកាប់គ្នា បង្កឲ្យមានការភ្ញាក់ផ្អើល។

ភ្លាមៗផងដែរ កម្លាំងសមត្ថកិច្ច បានធ្វើការអន្តរាគមន៍ ឃាត់ខ្លួនបានចំនួន ៧នាក់ ដោយដកហូតវត្ថុតាងដូចជា​៖
-ដាវសុំាម៉ូរ៉ៃ ៣ដើម
-ច្រវាក់១ខ្សែ និងម៉ូតូចំនួន ៧គ្រឿង។

ក្រោយឃាត់ខ្លួនក្រុមក្មេងទំនើងខាងលើ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីកសាងសំណុំរឿង ចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់