ព័ត៌មានជាតិ

លោក Joe Biden បានជួបជាមួយក្រុមគ្រួសារដែលបានបាត់បង់ សាច់ញាតិនៅក្នុងអគារខន់ដូដែលបានបាក់រលំ

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានជួបជាមួយក្រុមគ្រួសារជាច្រើនដែលបានបាត់បង់ សាច់ញាតិនៅក្នុងអគារខន់ដូដែលបានបាក់រលំ។ សាកសពចំនួន១៨នាក់ត្រូវបានរកឃើញ ខណៈ១៤៥នាក់ផ្សេទៀតនៅមិនទាន់រកឃើញនៅឡើយ។

លោកប្រធានាធិបតីបានជួបជាមួយក្រុមគ្រួសារជាលក្ខណៈឯកជន។ លោកបាននិយាយថាវាជាភាពអកុសលក្នុងការបាត់បង់នណាម្នាក់ ប៉ុន្តែលោកនិយាយថាវាពិបាកដឹងថាតើពួកគេនៅរស់ឬយ៉ាងណា។ លោកBiden បានជួបជាមួយក្រុមស្វែងរក ដែលពួកគេកំពុងរើកកាយរយៈពេលជាងមួយសប្តាហ៍មកហើយ។ លោកបានអរគុណពួកគេសម្រាប់កិច្ចប្រឹងប្រែង និងបានសន្យាគាំទ្រសហព័ន្ធ។

មតិយោបល់