ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង័្សយលួចទ្រព្យសម្បត្តិនិងប្រាក់អស់ជាង១០លាននៅស្រុកមោងឬស្សី

បាត់ដំបងៈ នៅថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ២០១ ៩ ក្នុងចន្លោះពីម៉ោង ០៨ព្រឹកទៅដល់ម៉ោង ១១និង០០នាទីថ្ងៃត្រង់មានករណី(លួចទ្រព្យសម្បត្តិ)មួយបានកើតឡើងក្នុងលំនៅដ្ឋានរបស់ជនរងគ្រោះឈ្មោះ ឆន ខ្លឹង ភេទ ស្រី អាយុ ៣១ឆ្នាំ រស់នៅក្រុមទី ០១ ភូមិ អង្គ្រង ឃុំជ្រៃ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ក្នុងពេលដែលជនរងគ្រោះឈ្មោះ ឆន ខ្លឹង មិននៅផ្ទះ ក៏ត្រូវបានជនសង្ស័យមិនស្គាល់អត្ត សញ្ញាណ លួចយកទ្រព្យសម្បត្តិពីក្នុងលំនៅដ្ឋានដែលក្នុងនោះមាន៖
១-ខ្សែរកមាសមួយខ្សែទម្ងន់ ០២តម្លឹង ០៧ជី
២- ខ្សែរដៃមួយខ្សែទម្ងន់០១ដំឡឹង
៣-ប្រាក់រៀលចំនួន ១៣,០០០,០០០ រៀល(ដប់បីលានរៀល)។

រហូតដល់ថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០១៩ ទើបជនរងគ្រោះដាក់ពាក្យបណ្តឹងមកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង អំពីករណីចោរចូលលួចយកទ្រព្យសម្បត្តិ នេះ ។ ក្រោយទទួលបានបណ្តឹងពីជនរងគ្រោះភ្លាម និងដោយអនុវត្តតាមមតិណែនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចមតិដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងផែនការងារព្រហ្មទ័ណ្ឌ លោកវរសេ នីយ៍ត្រី ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានដឹកនាំធ្វើការស្រាវជ្រាវជាបន្ទាន់ និងដោយបានការសម្របសម្រួលលើនីតិវិធីពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបងផងនោះ នៅថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០១៩ ដដែលនេះ សមត្ថកិច្ចនគរបាល បានធ្វើការស្រាវជ្រាវរហូតឈានទៅដល់ ការឃាត់ខ្លួនមុខសញ្ញាជាជនសង័្សយចំនួន០១នាក់ឈ្មោះ ឈ្មោះ ទិត តយ ភេទប្រុស អាយុ ៣០ ឆ្នាំរស់នៅកន្លែងកើតហេតុខាងលើដើម្បីធ្វើការ ស្រាវជ្រាវ ។ ឆ្លងតាមរយៈនៃការស្រាវជ្រាវ ជន សង័្សយបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះខាងលើពិតប្រាដកមែន ។

លោកវរសេនីយ៍ត្រី ស គឹមឡុង អធិការនគរ បាលស្រុកមោងឫស្សី បានបញ្ជាក់ថា នៅថ្ងៃកើ តហេតុ ជនរងគ្រោះ មិននៅផ្ទះទេ មានតែឳពុក ម្តាយចាស់ៗនៅទីនោះដោយសារខ្លួនទៅធ្វើ ស្រែ បាត់ ។ ដោយឃើញស្ថានភាពអំណោយ ផលជនសង័្សយខាងលើ បានចូលទៅលួចយក ទ្រព្យសម្បត្តិដែលម្ចាស់ទុកនៅក្នុងទូយកទៅ បាត់ លុះម្ចាស់វិលត្រឡប់មកវិញទើបដឹងថា ទ្រព្យសម្បត្តិដែលទុកនៅក្នុងទូត្រូវជនសង័្សយលួចយកទៅបាត់ ប៉ុន្តែជនរងគ្រោះមិនបានរាយការណ៍ឬប្តឹងសមត្ថកិច្ចនគរបាលភ្លាមៗទេរហូតដល់ថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០១៩ ទើបសម្រេចចិត្តប្តឹងទៅនគរបាលមូលដ្ឋាន និងបានធ្វើការ ស្រាជ្រាវភ្លាមៗរហូតសម្រេចឃាត់ខ្លួនជន សង័្សយខាងលើព្រមទាំងដកហូតបានសម្ភារៈភស្តុតាងរួមមាន៖
១-ខ្សែកមាសមួយខ្សែទម្ងន់ ០២តម្លឹង ០៧ជី
២-ខ្សែដៃមួយខ្សែទម្ងន់០១ដំឡឹង
៣-ប្រាក់រៀលចំនួននៅសល់តែ៨,០០០,០០០ រៀល(ប្រាំបីលានរៀល)ទេព្រោះជនសង័្សយយកទៅចាយវាយ និងសងថ្លៃជំពាក់គេអស់មួយចំនួនហើយ ។

ជនសង័្សយរូបនេះនឹងរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញដើម្បីចាត់ការបន្តទៅកាន់ តុលាការខេត្តបាត់ដំបងចាត់ការតាមនិតិវិធីច្បាប់៕

 

មតិយោបល់