មណ្ឌលគិរីៈ បុរសម្នាក់ត្រូវបានសមត្ថកិច្ចចម្រុះចាប់ឃាត់ខ្លួនក្នុងប្រតិបត្តិការចុះបង្រ្កាបអាជីវកម្មរ៉ែមាស ហើយបានប្រទះឃើញគំនរឈើចំនួន០៦ទីតាំង និងបង្កើតមូលដ្ឋានកែច្នៃផល អនុផលធនធានធម្មជាតិ ដោយគ្មានការអនុញ្ញាត កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនមានឈ្មោះ តែ គឹមសាន អាយុ៤០ឆ្នាំ ជាប្រធានសហគមន៍រ៉ែមាសចុងផ្លាស់ មានទីលំនៅបច្ចុប្បន្នភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
បច្ចុប្បន្នវត្ថុតាងឈើ និងមូលដ្ឋានកែច្នៃផល អនុផលធនធានធម្មជាតិ ត្រូវបានមន្រ្តីរដ្ឋបាលការពារ និងអភិរក្សធម្មជាតិនៃដែនជម្រកសត្វព្រៃភ្នំព្រេច វាស់វែង និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
មតិយោបល់