ភ្នំពេញៈ អគ្គិសនីកម្ពុជា ជូនដំណឹងមុននេះថា នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង២៖១៩នាទីរសៀល មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៣ (GS3-F7A) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនដែលស្ថិតនៅ ៖
1- ផ្លូវលេខ២៥៩ សង្កាត់ទឹកល្អក់ ផ្លូវលេខ២១៧ សង្កាត់ទឹកល្អក់៣ ផ្លូវលេខ១៦២ សង្កាត់ផ្សារដេប៉ូ១ ផ្លូវលេខ១៨២ សង្កាត់ផ្សារដេប៉ូ៣ និងផ្លូវ២០៦ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក
និង2- មហាវិថីព្រះសីហនុ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
បច្ចុប្បន្នក្រុមការងារបច្ចេកទេសរបស់អគ្គិសនីកម្ពុជា កំពុងធ្វើការស្វែងរកកំហូច និងជួសជុល ដើម្បីភ្ជាប់ចរន្តឲ្យអតិថិជនឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ៕

មតិយោបល់