ព័ត៌មានជាតិ

ប្រទះឃើញសាកសពស្រ្តីម្នាក់ស្លាប់អណ្តែតទឹកមកដល់ពេលនេះរកសាច់ញាតិមិនទាន់ឃើញទេ

កណ្តាលៈ ករណីប្រទះឃើញសាកសពអណ្តែតទឹកម្នាក់ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ នៅវេលាម៉ោង ១និង៣០នាទីនៅចំណុច ដងទន្លេតូច ភូមិ ថ្នល់បត់ ឃុំ កោះចិន ស្រុកពញាឮ ខេត្តកណ្តាល ។
ជនរងគ្រោះម្នាក់ ភេទ ស្រី មិនស្គាល់អត្តសញ្ញាណអាយុប្រហែល៤០ឆ្នាំជាង ។
ជនរងគ្រោះមាន ឈ្មោះឡេង សារឿន ភេទស្រីអាយុ ៤៩ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ បានឈរមើលមាត់ច្រាំងទន្លេ កន្លែងដាំបន្លែ ហើយបានប្រទះឃើញសាកសពអណ្តែតទឹកនៅក្បែរមាត់ច្រាំងទន្លេ ហើយក៏រាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍កោះចិន បន្ទាប់មកសមត្ថកិច្ចជំនាញស្រុកសហការ ជាមួយ កម្លាំង ប៉ុស្តិ៍នគរបាលកោះចិន ដោយ
មានការចូលរួមពី ក្រុមប្រឹក្សាឃុំ មេភូមិ គ្រូពេទ្យ ធ្វើការពិនិត្យសាកសពដោយហ្មត់ចត់ ឃើញថាសាកសពជាមនុស្សស្រីអាយុប្រហែលជាង៤០ឆ្នាំ មានសភាពហើមស្អុយពាក់អាវដៃវែង ពណ៌ក្រហមមានផ្កា ស្លៀកខោជើងវែងពណ៌ក្រហមមានកម្ពស់១,៦៥ម៉ែត្រ មាន
ពាក់ខ្សែចង្កេះពណ៌ស គាថា និងមិនមានស្លាកស្នាមអ្វីគួរកត់សំគាល់ឡើយ។
តាមការសន្និដ្ឋានសពស្លាប់ដោយសារលង់ទឹក ក្រោយពិនិត្យរួចបានប្រគល់សាកសពជូនអាជ្ញាធរភូមិ ឃុំធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់