ព័ត៌មានជាតិ

ចោរស្ទើរគំនិត! លួចគាស់សោលួចធុងឆ្នោតកោស របស់ក្រុមហ៊ុន ម៉ូឌែនលុសកូរី បានសម្រេច តែកោសត្រូវរង្វង់យកមកប្តូរម្ចាស់គេវិញ មានអីគុក!

តាកែវ: ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយពីបានធ្វើសកម្មភាពគាស់ផ្ទះលួចធុងទឹកកក និងធុងឆ្នោតកោស របស់ក្រុមហ៊ុនម៉ូឌែនលុសកូរី បានសម្រេច ហើយយកទៅកោសត្រូវរង្វង់បាន៣០០ដុល្លារ ក៏យកមកប្តូរម្ចាស់គេវិញ មានអីបែកការណ៍ត្រូវជនរងគ្រោះប្តឹងសមត្ថកិច្ចឲ្យចាប់តែម្តង។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១២និង៣០នាទីយប់ ឈានចូលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ នៅចំណុចភូមិត្រាំ សង្កាត់រកាក្រៅ ស្រុកដូនកែវ ខេត្តតាកែវ។

បច្ចុប្បន្នជនសង្ស័យកំពុងត្រូវសមត្ថកិច្ចធ្វើការសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់