ព័ត៌មានជាតិ

PassApp​ពន្លះម៉ូតូមួយគ្រឿងបណ្តាលរងរបួសធ្ងន់ស្រាល២នាក់នៅអង្គតាសោម

តាកែវៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូនិងផាសស្អាប់PassApp(បើកបរក្នុងទិសដៅស្របទិសគ្នា)កើតហេតុនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៤និង១០នាទី ស្ថិតនៅលើផ្លូវជាតិលេខ០៣ចន្លោះគីឡូម៉ែត្រលេខ៧៥និង៧៦ក្នុងភូមិត្រពាំងខ្លូត ឃុំអង្គតាសោម ស្រុកត្រាំក់ ខេត្តតាកែវ
នៅមុនពេលកើតមានម៉ូតូមួយគ្រឿងម៉ាកស៊ូស៊ូគីស្មាសវីពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1BS-6651បើកបរដោយឈ្មោះលឹម សម្បត្តិភេទ ប្រុសអាយុ២២ឆ្នាំនៅ ភូមិតាគាំឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ មុខរបរកសិករ(រងរបួសធ្ងន់)ដែលបើកបរមកពីទិសខាងជើងលុះមកដល់ចំណុចខាងលើបានបុកផាសស្អាប់(PassApp)មួយគ្រឿងពណ៌សគ្មានពាក់ស្លាកលេខបើកបរដោយឈ្មោះសេង ដា ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិប្រស្រែឃុំសំឡាញស្រុក អង្គរជ័យ ខេត្តកំពត(គ្មានរបួស)ដែលបើកបរមកពីទិសខាងជើង។
ក្រោយពេលកើតហេតុសមត្ថកិច្ចយើងបានចុះមកដល់រួចកសាងសំណុំរឿងទៅតាមនីតិវិធី។រីឯវត្ថុតាងខាងលើត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ដលម្បីរងចាំការដោះស្រាយ។ជនរងគ្រោះបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវ៕

 

មតិយោបល់