ភ្នំពេញៈ លោកតាអាចារ្យវត្តគៀនស្វាយក្នុង ម្នាក់បានស្លាប់បាត់បង់ជីវិតនៅ នឹង កន្លែងខណៈពេលដែលរូបគាត់ជិះម៉តូម្នាក់ឯងដើរចែកសំបុត្របុណ្យកឋិន ឆ្លងផ្លូវជាតិលេខ ក៏ត្រូវយុវជន២នាក់ម៉ូតូមួយគ្រឿង ជិះមកបុកពេញទំហឹង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ ចំណុចមុខវត្តព្រះច័ន្ទរង្សី ផ្លូវជាតិលេខ១ ភូមិជ្រោយអំពិល១ ក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សពមានឈ្មោះ ស៊ីវ គឹមយៀន អាយុ ៧៣ឆ្នាំ ជាអាចារ្យវត្តគៀនស្វាយក្នុង ស្នាក់នៅក្នុងភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ
តាមប្រភពព័ត៌មានពីកម្លាំងសមត្ថកិច្ចបានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុ លោកតាអាចារ្យរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ125 ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ ១HN-៩៨៤០ ដើរចែកសំបុត្របុណ្យកឋិនម្នាក់ឯង ចេញពីក្លោងទ្វារវត្តព្រះច័ន្ទរង្សីឆ្លងផ្លូវជាតិលេខ១ ខណៈពេលឆ្លងផ្លុវបានពាក់កណ្ដាលផ្លូវក៏ស្រាប់តែមានយុវជន២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ125 ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៩ ដូចគ្នា ពាក់ស្លាកលេខ តាកែវ 1T-8703 ធ្វើដំណើតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីលិចទៅកើត ក្នុងគោលបំណងទៅស្រុកកំណើត ក្នុងល្បឿនយ៉ាងលឿន ខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុក ម៉ូតូតាអាចារ្យពេញទំហឹងបណ្តាលអោយស្លាប់បាត់បង់ជីវិតភ្លាមៗ ចំណែកឯភាគីយុវជនទាំង២នាក់ បានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ
ក្រោយពេលកើតហេតុ លោកតាអាចារ្យដែលស្លាប់បាត់បង់ជីវិតត្រូវបានកូនចៅយករថយន្តផ្ទាល់ខ្លួនមកដឹកយកទៅផ្ទះធ្វើបុណ្យ ចំណែកឯបុរសពីរនាក់ទៀតដែលរងរបួសធ្ងន់ត្រូវរថយន្តរបស់មន្ទីរពេទ្យបង្អែកគៀនស្វាយមកដឹកយកទៅសង្គ្រោះ និងម៉ូតូទាំងពីរគ្រឿង ត្រូវបានយកទៅរក្សាទុកនៅអធិការនគរបាលខណ្ឌច្បារអំពៅ ដើម្បីរង់ចាំធ្បើការដោះស្រាយ៕
មតិយោបល់