កំពង់ស្ពឺៈ កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុក ឧដុង្គ បានចុះបង្រ្កាបដល់ទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់ (អាប៉ោង) នៅចំណុចព្រៃខាងត្បូងភូមិរមាំងស្លាប់ ចម្ងាយប្រហែល៧០០ ម៉ែត្រ ពីឃុំមានជ័យ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
ក្នុងកិច្ចប្រតិបត្តិការខាងលើ ឃាត់បានជនសង្ស័យ ក្នុងបទល្មើសជាក់ស្ដែងបើកលេងល្បែងស៊ីខុសច្បាប់ ចំនួន៤នាក់ ទី១ឈ្មោះ ចាន់ សុន ភេទប្រុស អាយុ៤១ឆ្នាំ នៅភូមិអន្លង់ភេ ឃុំពាំងល្វា ស្រុកឧដុង្គ,ទី២ឈ្មោះ សូត្រ ផា ភេទប្រុស អាយុ៤៣ឆ្នាំ នៅភូមិទំពូង ឃុំមានជ័យ ស្រុកឧដុង្គ, ទី៣ឈ្មោះ ឆេង អាន ភេទប្រុស អាយុ៥៨ឆ្នាំ នៅភូមិទួលកេស ឃុំក្រាំងចេក ស្រុកឧដុង្គ និងទី៤ឈ្មោះ រិន្ទ បារាំង ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិរមាំងស្លាប់ ឃុំមានជ័យ ស្រុកឧដុង្គ។
វត្ថុតាងដកហូតនៅរួមមាន៖ ម៉ូតូចំនួន១៦គ្រឿង, អាប៉ោងចំនួន៣គ្រាប់, ផ្ទឹលគ្របចំនួន១ និងសម្ភារៈមួយចំនួនទៀត បច្ចុប្បន្នមុខសញ្ញាជាអ្នកលេងនិងអ្នកបើកទីតាំងល្បែង ភ្នាល់ត្រូវបានឃាត់បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកឧដុង្គ កសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់