ព័ត៌មានជាតិ

រថយន្តស៊េរីទំនើបអូរឌីមួយគ្រឿង បើករទៅបុកទម្លុះរបងអង់តែនស្ថានីយ៍ទូរទស្សន៍ជាតិ ធ្លាយចូលក្នុង

ភ្នំពេញ: រថយន្តស៊េរីទំនើបម៉ាកអូរឌីA7 មួយគ្រឿងបើកបោះពួយ យ៉ាងលឿន ខណ:មកដល់ផ្លូវកោង បត់មិនទាន់ជ្រុលចង្កូតបុកទម្លុះ របងអង់តែន ស្ថានីយទូរទស្សន៍ជាតិ ធ្លាយពីម្ខាងទៅម្ខាងទៀត រងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១ និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ២៧៣ ក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញ រថយន្តស៊េរីទំនើប ម៉ាកអូឌីA7 ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2BA-8792 ធ្វើដំណើរពីកើតទៅលិចលឿនដូចហោះ មកដល់ចំណុចកើតហេតុ ដែលជាចំណុចផ្លូវកោង បានបត់ចង្កូតមិនទាន់ ជ្រុលទៅបុករបងអង់តែន ស្ថានីយទូរទស្សន៍ជាតិពេញទំហឹង បណ្តាលធ្លាយពីម្ខាងទៅម្ខាងរថយន្តបង្ក ចូលទៅក្នុងផ្ទប់ នឹងជើងជ្រែញបង្គោលអង់តែទៅមុខលេងរួច ហើយពេលនោះ ម្ចាស់រថយន្តបានយកក្តាបន្ទះមកបាំងការពារអ្នកសាព័ត៌មានផ្តិតយករូបភាពសព្វផ្សាយ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងជំនាញបានចុះមកដល់ចំណុចកើតហេតុ ដោយមានតំណាងខាភាគីរថយន្ត បង្កបានចុះមកដល់ និងធ្វើការសម្របសម្រួល ជាមួយខាងភាគីម្ចាស់ របង ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

មតិយោបល់