កណ្តាលៈ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៣និង០០នាទីទៀបភ្លឺ មានករណីចោរលួច ស្ថិតក្នុងភូមិព្រែកស្នង ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។
ជនរងគ្រោះឈ្មោះ ម៉ាន សុផល ភេទប្រុស អាយុ ៤២ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកស្នង ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល មុខរបរជាងសំណង់។
ជនសង្ស័យឈ្មោះ ហង់ សុផា ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកស្នង ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល មុខរបរមិនពិតប្រាកដ។
សម្ភារះបាត់បង់៖
-ទូរសព្ទ័ដៃម៉ាក Huawei ចំនួន០១គ្រឿង
-ប្រាក់ដុល្លាចំនួន ៨៨០$(ប្រាំបីរយប៉ែតសិបដុល្លារ ) ប្រាក់រៀលចំនួន៤០០០០៛(បួនម៉ឺនរៀល)
-ខោរកាមែលជើងខ្លីចំនួន០១ កាបូបលុយចំនួន០១ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន០១ និងប័ណ្ណចេញចូលនៅប្រទេសថៃចំនួន០១មានសុពលភាពចំនួន ២ឆ្នាំ។
សភាពរឿងហេតុ៖ នៅថ្ងៃកើតហេតុជនសង្ស័យមានផ្ទះជាប់ជាមួយ និងផ្ទះជនរងគ្រោះបានចូលធ្វើសកម្មភាពលួចខោជើងខ្លី ដែលនៅក្នុងហោប៉ៅខោនោះមានទូរសព្ទ័ដៃម៉ាកHUAWEI និងកាបូបដាក់លុយមានលុយ ព្រមទាំឯកសារមួយចំនួន ហើយជនសង្ស័យបានយកលុយ និងទូរស័ព្ទ រួចក៏បោះខោចោល និងកាបូបលុយទៅក្នុងទឹកព្រែកកំពុងហូរ រួចហៅរថយន្តតូរីសជិះទៅស្រុកព្រៃកប្បាស ខេត្តតាកែវ។
លុះដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ ម៉ោង ៤និង០០នាទីត្រលប់មកផ្ទះវិញ ជនរងគ្រោះបានប្ដឹងសមត្ថកិច្ចប៉ុស្តិ៍បន្ទាប់មកសមត្ថកិច្ច ក៏បានហៅមកសាកសួរ នៅចំពោះមុខសមត្ថកិច្ចសារភាពថា ខ្លួនពិតជាបានចូលទៅលួចប្រាក់ដុល្លារ ប្រាក់រៀល និងទូរស័ព្ទដៃពិតប្រាកដមែន ហើយបានយកទូរសព្ទ័ទៅលក់នៅផ្សារសៃវ៉ា ស្រុកព្រៃកប្បាស បានលុយចំនួន ៣០០ដុល្លារ យកលុយដែលមានទាំងប៉ុន្មានទៅផឹកស៊ីនៅភ្នំពេញអស់ទើបត្រលប់មកផ្ទះវិញ។
ករណីនេះសមត្ថកិច្ចកំពុងកសាងសំណុំរឿងតាមនីតិវិធី៕
មតិយោបល់