ព័ត៌មានជាតិ

Update៖ សាហាវម្ល៉េះ! អារ.ក ប្រពន្ធសម្លាប់ ហើយអារ.កខ្លួនឯងទៀត សង្ស័យសុំលុយប្រពន្ធទិញថ្នាំជក់មិនបាន

ភ្នំពេញៈ ករណីឃាតកម្មមួយដ៏សាហាវមួយ ប្តីអារ.ក សម្លាប់ប្រពន្ធរួចអារ.ក សម្លាប់ខ្លួនឯងតាមក្រោម តែមិនស្លាប់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦និង៤០នាទីព្រឹក ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅបន្ទប់ជួល ក្នុងភូមិក្បាលដំរី១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ស្រ្តីជនរងគ្រោះ ដែលស្លាប់បាត់បង់ជីវិតមានឈ្មោះ យិន ធិញ អាយុ៤២ឆ្នាំ មុខរបរកម្មការនីរោងចក្រ មានស្រុកកំណើតនៅស្រុករមាសហែក ខេត្តស្វាយរៀង។ ចំណែកប្តីជាជនសង្ស័យមានឈ្មោះ យា រិត អាយុ៣០ឆ្នាំ ស្នាក់នៅបន្ទប់ជួលជាមួយគ្នា ស្រុកកំណើតនៅស្រុករមាសហែក ខេត្តស្វាយរៀងដូចគ្នា។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុទាំងពីរនាក់ប្តីប្រពន្ធមានការឈ្លោះប្រកែកគ្នា តាំងពីយប់មកម្ល៉េះ ដោយសាររឿងសុំលុយប្រពន្ធ មិនបានរហូតមកដល់ព្រឹកឡើង ស្រាប់តែភ្ញាក់ផ្អើលថាប្តីបានអារ.ក ប្រពន្ធស្លាប់បាត់ទៅហើយ រួចបានអារ.ក ខ្លួនឯង ប៉ុនប៉ងសម្លាប់ខ្លួនដែរ តែមិនបានសម្រេច ត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញ ចុះពិនិត្យជាក់ស្តែង និង ធ្វើកោសល្យវិច័យរួច ទើបប្រគល់សពឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកបុរសជាជនសង្ស័យ សម្រាកព្យាបាលជំងឺសិន ទើបអនុវត្តច្បាប់តាមក្រោយ៕

មតិយោបល់