ព័ត៌មានជាតិ

ផ្អើលអស់សមត្ថកិច្ចទាំងយប់! ករណីក្មេងស្ទាវ២ក្រុមជិះម៉ូតូដេញកាប់គ្នា

បន្ទាយមានជ័យ: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្ដាញសង្គម បានឲ្យដឹងថា មានក្រុមក្មេងជិះម៉ូតូ២គ្រឿងដេញកាប់គ្នា តាមផ្លូវ ស្ថិតភូមិស្ដីក្រោម ឃុំគយម៉ែង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៧និង៥៥នាទីយប់។

ជនសង្ស័យចំនួន ២នាក់រួមមាន៖១/ឈ្មោះ កាត ម៉ុនថៃ ភេទប្រុស អាយុ ២៣ឆ្នាំ នៅភូមិផ្លូវសៀម ឃុំគយម៉ែង ស្រុកមង្គលបូរី។ ២/ឈ្មោះ ថន លាប ភេទប្រុស អាយុ ១៩ឆ្នាំ នៅភូមិតានង ឃុំគយម៉ែង ។

ជនរងគ្រោះចំនួន ៣នាក់ក្នុងនោះមាន៖
១/ឈ្មោះ ស៊ី ណារ៉ុង ភេទប្រុស អាយុ ១៨ឆ្នាំ (របួសខ្នង)។
២/ឈ្មោះ ឃួន តូច ភេទប្រុស អាយុ ២២ឆ្នាំ (របួសកែងដៃឆ្វេង)។
៣/ឈ្មោះ ឆែម វាសនា ភេទប្រុស អាយុ ២១ឆ្នាំ (របួសលើចង្កេះក្រោយផ្នែកខាងឆ្វេង)។
ជនរងគ្រោះទាំង៣នាក់ រស់នៅភូមិប្រឡាយលួងក្រោម ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

មូលហេតុ៖ ក្រុមជនរងគ្រោះជិះម៉ូតូស៊ីភ្លេដាក់ក្រុមជនសង្ស័យ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានរៀបចំសំណុំរឿងបញ្ជូន ជនសង្ស័យទាំង២នាក់ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ចំណែកជនរងគ្រោះទាំង៣ នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់