ព័ត៌មានជាតិ

ស្រ្តីម្នាក់បានស្លាប់ភ្លាមៗដោយខ្សែរភ្លេីងឆក់ពេលមេឃកំពុងភ្លៀង

ភ្នំពេញ: ស្រ្តីម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង ដោយសារតែចរន្តអគ្គីសនីឆក់ ខណ:ពេលដែលគាត់គ្របកង្ហារមួយនៅក្នុងបរិវេណរោងចក្រផលិតដែកគោល ពេលដែលមេឃ កំពុងធ្លាក់ភ្លៀង កាលពីវេលាម៉ោង៤និង៤០នាទីល្ងាច ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ នៅក្នុងរោងចក្រផលិតដែកគោល ស្ថិតក្នុងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ស្រ្តីរងគ្រោះឈ្មោះ ថុល សុខឆេង អាយុ៣៦ឆ្នាំ មុខរបរកម្មការិនីរោងចក្រផលិតដែកគោលនោះ មានប្ដីឈ្មោះ នួន ឡៃ អាយុ៣៤ឆ្នាំកម្មកររោងចក្រជាមួយគ្នា មានកូនប្រុស ម្នាក់ និងស្រីម្នាក់ មានទីលំនៅក្នុងភូមិព្រែកដំបូកក្រោម ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងស្នាក់នៅក្នុងរោងចក្រនោះ។

សមត្ថកិច្ចកំពុងកោសលវិច័យ និងប្រគលសពស្ត្រីរងគ្រោះឲ្យក្រុមសាច់ញាតិធ្វេីបុណ្យនៅស្រុកកំណេីត៕

មតិយោបល់