ព័ត៌មានជាតិ

ប្រពន្ធបាត់ប្ដីពីរបីថ្ងៃខំដើររក ស្រាប់តែឃើញរថយន្តយកទៅផ្លុងចោល ….

កំពង់ចាម: សមត្ថកិច្ច បានប្រាប់ Post News ថា កាលពីវេលាម៉ោង ៩ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ ជនរងគ្រោះ ដែលបាត់ដំណឹងពីផ្ទះចំនួន៣ថ្ងៃ ឃើញតែរថយន្តយកទៅផ្លុងចោល ពេលនេះ នៅមិនទាន់រកឃើញម្ចាស់នៅទ្បើយទេ ។

រថយន្តខាងលើម៉ាក លុចស៊ីសRX300 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AH-8969 បានទុកចតចោល តាំងពីម៉ោង១៦ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចចម្ការប្រេងខ្យល់ ក្នុងភូមិឈូកឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

តាមប្រភពពីប្រពន្ធជនរងគ្រោះ បានឲ្យដឹងថា ប្តីគាត់បានចេញពីផ្ទះជួល នៅភូមិស្គន់ វេលាម៉ោង១ និង០០នាទីរសៀលថ្ងៃ២៣ ខែកញ្ញា ឆ្នាំ២០១៩ ដោយជិះរថយន្តខាងលើ ហើយគាត់បានទាក់ទងតាមទូរស័ព្ទ ប្តីឈ្មោះ សុន ប៊ុនធឿន អាយុ៣៥ឆ្នាំ នៅម៉ោង ៣និង៣០នាទីថ្ងៃដដែល តេចូលតែគ្មានអ្នកលើក។

លុះដល់ម៉ោង៩និង៥នាទីព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ គាត់ និងបងប្អូន បាននាំគ្នាដើររកក៏ប្រទះឃើញរថយន្ត ឈប់ចតចោល ដោយទុកសោជាប់នៅនឹងចង្កូតរថយន្ត តែមិនឃើញប្តីគាត់ទេ។

បច្ចុប្បន្នរថយន្តខាងលើ ត្រូវបានយកមករក្សាទុក នៅអធិការដ្ឋានស្រុក ដើម្បីធ្វើការស្រាវជ្រាវបន្ត៕

មតិយោបល់