ព័ត៌មានជាតិ

សិស្សសាលាម្នាក់ ក្នុងចំណោមបក្ខពួក ៣នាក់ ធ្វើសកម្មភាពឆក់ទូរស័ព្ទ មិនសម្រេច ត្រូវសមត្ថកិច្ចក្របួចជាប់

ភ្នំពេញ: នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ២០និង១០នាទី សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីឆក់ទូរស័ព្ទ ត្រង់ចំណុចផ្លូវ ១៩៨២កែង២៦៥ផ្លូវ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ដែលប្រព្រឹត្តបទល្មើសកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ២២ និង១០នាទី។

ជនសង្ស័យឈ្មោះ គឹម ចន្ទ័ដារ៉ា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ៧៤ ផ្លូវ១៣៨ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក (ឃាត់ខ្លួនមានសារធាតុញៀន)។ ចំណែកឯបក្ខពួកពីរនាក់ទៀត ឈ្មោះ រ័ត្ន និងឈ្មោះ អាភាស់ (គេចខ្លួន)។

ជនរងគ្រោះឈ្មោះ យ៉ែម ស្រីមាន ភេទស្រី អាយុ ១៩ឆ្នាំ មុខរបរបុគ្គលិក KTVឌ្រីមវើល ជនជាតិខ្មែរ ស្នាក់នៅផ្ទះ១១១ ផ្លូវលំ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

សម្ភារ:បាត់បង់៖ ទូរសព្ទ័ដៃ ១គ្រឿង ម៉ាកអាយហ្វូនអ៊ិចអេសម៉េក។
សម្ភារ:ដកហូត៖ ម៉ូតូ ១គ្រឿង ម៉ាកឡែត ពណ៌ក្រហមលាយស ផលិតឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1F-748 និងទូរសព្ទ័ដៃ ១គ្រឿង ម៉ាកអាយហ្វូនស៊ីច របស់ជនសង្ស័យ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕

មតិយោបល់