ភ្នំពេញៈ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ធ្វើការជិះល្បាតក្នុងមូលដ្ឋាននិងបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោម២នាក់និងដកហូតថ្នាំញៀនចំនួន១៤កញ្ចប់តូចធំ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែវិច្ចិកា ឆ្នាំ២០១៨ ត្រង់ចំណុចខាងមុខស្ថានីយប្រេងឥន្ធនៈតូតាល់ តាមបណ្តោយផ្លូវណតប្រីត ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ បើកតាមសម្តីពីសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលអូបែកក្អមបានឲ្យដឹងថា នៅមុនពេលកើតហេតុកម្លាំងពួកគាត់បានធ្វើការល្បាតនៅក្នុងមូលដ្ឋានដើម្បីកាត់បន្ថយបទល្មើផ្សេងៗដែលកើតឡើងដោយប្រការណាមួយ ខណៈពេលដែលជិះល្បាតដល់ចំណុចក៏ឃើញជនសង្ស័យខាងលើនិងបក្ខពួកម្នាក់ទៀតបានជិះម៉ូតូមួយគ្រឿងម៉ាក គុបជ្រុង មិនចាំស្លាកលេខ ដោយជិះតាមបណ្តោយផ្លូវណតប្រីត ក្នុងទិសដៅពីត្បូងទៅជើង ហើយដោយមានលក្ខណៈសង្ស័យកម្លាំងពួកគាត់ក៏បានហៅឲ្យឈប់ដើម្បីធ្វើការឆែកឆេរ ខណៈពេលនោះជនសង្ស័យខាងលើបានបោះថងថ្នាំដែលកាន់នៅនិងដៃចោលទៅក្នុងធុងសំរាម។ ហើយដោយឃើញដូច្នេះសមត្ថកិច្ចក៏ស្ទាក់ឃាត់បាន…
មតិយោបល់