ព័ត៌មានជាតិ

ផ្អើលទាំងព្រឹក! រថយន្តមួយគ្រឿងឆាបឆេះសល់តែគ្រោងឆ្អឹង

សៀមរាប: វេលាម៉ោង ១០និង៥៥នាទីព្រឹក ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ មានរថយន្តមួយគ្រឿងម៉ាក Camary ពណ៌ខ្មៅ ស៊េរី៩៣ ស្លាកលេខ ភ្នំពេញ 2C-5849 បានឆាបឆេះសល់តែគ្រោងឆ្អឹង លើផ្លូវជាតិលេខ ៦៤ ចំណុចខាងកើតផ្សារស្វាយលើថ្មីប្រហែល ១គីឡូម៉ែត្រ ស្ថិតភូមិត្រពាំងខ្នារ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។

អ្នកបើកបរឈ្មោះ ឆន ដារ៉ា ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិត្រពាំងខ្នារ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប (រត់ចេញទាន់)។

មូលហេតុ៖ ធ្លាយទុយោធុងហ្គាស៕

មតិយោបល់