ព័ត៌មានជាតិ

ផ្អើលយប់មិញ! ខ្មាំងកាំភ្លើង បើករថយន្តព្រូស មកឈប់ខាងក្រោយមន្ទីរពេទ្យព្រះសង្ឃ ដកកាំភ្លើងបាញ់២គ្រាប់ បង្កការភ័យខ្លាចដល់ប្រជាពរដ្ឋ

ភ្នំពេញ: មានហេតុការណ៍ផ្ទុះអាវុធចំនួន២គ្រាប់ បានកើតឡើង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះទៅពិនិត្យ កាលពីវេលាម៉ោង២ រំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅជាប់របងមន្ទីរពេទ្យ ព្រះកុសុម:(ហៅពេទ្យលោកសង្ឃ ) តាមបណ្ដោយផ្លូវ២៦៥ កែងនិងផ្លូវ១៥០ ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីសន្តិសុខ ដែលយាមប្រចាំកាក្បែរកន្លែងកើតហេតុ បានបង្ហើបប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានរថយន្តមួយគ្រឿងម៉ាក ព្រូស ពណ៌ស្ករ មិនចាំស្លាកលេខ ធ្វើដំណើរតាមបណ្ដោយផ្លូវ២៦៥ ខណ:មកដល់ខាងក្រោយមន្ទីរពេទ្យលោកសង្ឃ ត្រង់ចំណុចកើតហេតុ ស្រាប់តែដកកាំភ្លើងបាញ់មេឃចំនួន១គ្រាប់ ហើយរំលងបានប្រហែលជា១០០ម៉ែត្រ ក៏បានបាញ់ចំនួន១គ្រាប់ទៀត រួចបើករថយន្តគេចខ្លួនបាត់ ពីកន្លែងកើតហេតុភ្លាមៗតែម្ដង។

មូលហេតុ៖ មិនមាននរណាម្នាក់ដឹងនោះទេ។

ក្រោយកើតហេតុ ក៏មានសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយយកសំបកផ្ទុះនោះ ទៅរក្សាទុក ដើម្បីធ្វើការស្រាវជ្រាវ ចាប់ជនដៃដល់យកមកផ្ដន្ទាទោសតាមច្បាប់៕

មតិយោបល់