ព័ត៌មានជាតិ

រថយន្ត ២គ្រឿងពន្លះគ្នា បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ នៅខេត្តតាកែវ

តាកែវ: នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១៩និង១៥នាទី ស្ថិតលើផ្លូវលេខ២២ ចន្លោះគីឡូម៉ែត្រលេខ០១-០២ ក្នុងភូមិទួលត្បែង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និងរថយន្តបើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នា។

រថយន្តមួយគ្រឿងម៉ាក តូយ៉ូតាតាកូម៉ា (TACOMA) ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AD-827 (អ្នកបើកបរគេចខ្លួនបាត់) ដែលបើកបរមកពីទិសខាងលិច លុះមកដល់ចំណុចខាងលើ បានបុកគ្នាជាមួយរថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ភ្នំពេញ 3C-5650 បើកបរដោយឈ្មោះ ទួន តុលា ភេទប្រុស អាយុ ២២ឆ្នាំ​មុខរបរបើកបររថយន្ត (គ្មានរបួស)​មានទីលំនៅភូមិព្រៃបែន ឃុំសត្វពង ស្រុកឈូក ខេត្តកំពត ដែលបើកបរមកពីទិសខាងលកើត។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះមកដល់រួចកសាងសំណុំរឿងទៅតាមនីតិវិធី រីឯវត្ថុតាងខាងលើ ត្រូវបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់៕

មតិយោបល់