កោះកុងៈ ករណីនេះបានកើតឡើងនៅវេលាម៉ោង ៦និង៣០ នាទី ព្រឹក នាថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០១៩នៅចំណុចអគារដែលកំពុងសាងសង់ ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា មានបុរសម្នាក់ឈ្មោះ រី បូរី ភេទ ប្រុស អាយុ ៣២ ឆ្នាំ មុខរបរ កម្មករសំណង់ បានសម្រេចធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯង។
សមត្ថកិច្ចឲ្យដឹងថាតាមការពិនិត្យរបស់កម្លាំងជំនាញដោយមានការចូលរួមសហការណ៍ពីក្រុមគ្រូពេទ្យ បានបញ្ជាក់ថា សាកសពពិតជាបានស្លាប់ ដោយធ្វើអត្តឃាតខ្លួនឯង ពិតប្រាកដមែន ។
ក្រោយធ្វើកោសល្យវិច្ច័យរួច សពជនរងគ្រោះ បានប្រគល់ទៅឲ្យប្រពន្ធរបស់សព យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់