ព័ត៌មានជាតិ

រន្ធត់ណាស់! ក្មេងស្រីម្នាក់លេងទឹកសុខៗ ស្រាប់ទឹកហូរគួចចូលទៅក្រោមស្ពានលង់ស្លាប់

បន្ទាយមានជ័យ: សមត្ថកិច្ចបានប្រាប់ Post News ថានៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១៥និង២០នាទី មានករណីក្មេងលេងទឹកសុខៗ ស្រាប់តែទឹកហូរគួចចូលទៅក្រោមស្ពានលង់ទឹកស្លាប់ ។

ជនរងគ្រោះឈ្មោះ ឡូ ស្រីនិច ភេទស្រី អាយុ ១៥ឆ្នាំ រស់នៅភូមិថ្នល់បត់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

មូលហេតុ៖ ស្លាប់ដោយសារលេងទឹក នៅចំណុចស្ពានទំនប់ដាច់ ស្ថិតក្នុងភូមិទំនប់ដាច់ ឃុំអូរបីជាន់។

ក្រោយកើតហេតុសមត្ថកិច្ច បានប្រគល់សពជូនក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី នៅភូមិឃុំខាងលើ ៕

មតិយោបល់