កណ្តាលៈ កាលពីវេលាម៉ោង១៦ និង៥៥នាទីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ ត្រង់ចំណុចព្រែកតាអ៊ុង ភូមិ សំប៉ានលើ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល មានករណីប្រទះឃើញសពអណ្តែតទឹក។
សាកសពអណ្តែតទឹក មិនស្គាល់អត្តសញ្ញាណ ភេទប្រុសអាយុ ប្រហែល២៨ឆ្នាំ ស្លៀកខោ ពណ៌ស ក្រឡាការ៉ូជើងវែង ពាក់អាវដៃខ្លី ពណ៌ខៀវ សក់ស្លូត និងមានខ្សែទុយោពណ៌លឿង ចងនឹងចង្កេះខោ។
សូមបញ្ជាក់ថា៖ នៅថ្ងៃ ខែឆ្នាំ និងពេលវេលាម៉ោងខាងលើ មានប្រជាពលរដ្ឋបាន រាយការណ៌ថាមានសាកសពបណ្តែកទឹកតាមទន្លេបាសាក់ ពេលមកដល់ចំណុច កើតហេតុ ឃេីញសាកសពជាប់នៅច្រាំងទន្លេ រួចបានរាយការណ៍ប្រាប់
សមត្ថកិច្ចនគរបាលប៉ុស្តិព្រែកអំបិល បានចុះមកដល់ កន្លែងកើតហេតុសហការ កម្លាំងប៉ុស្តិក្រុមប្រឹក្សាឃុំមេភូមិ ពេទ្យឃុំ និងកម្លាំងជំនាញស្រុក ធ្វើការពិនិត្យ សាកសពពុំឃេីញមានស្នាមអ្វីគួរអោយគត់សម្គាល់ឡេីយ។
សន្និដ្ឋាន៖ សពស្លាប់ដោយសារលង់ទឹក។
ក្រោយពិនិត្យរួចសាកសព ត្រូវបានប្រគល់ឲ្យយក្រុមប្រឹក្សា ឃុំមេភូមិ រកទីតាំងបញ្ចុះ បណ្តោះអាសន្នសិន ហើយបន្តប្រកាសស្វែងរកសាច់ញ្ញាតិមកទទួល៕
មតិយោបល់