ផ្ទះ ព័ត៌មានជាតិ កម្មការិនីរោង...

កម្មការិនីរោងចក្រម្នាក់នៅរាជធានីភ្នំពេញ ឈ្នះរង្វាន់១០០លានរៀលពី ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

0

ភ្នំពេញ: ស្ត្រីម្នាក់ដែលកំពុងបម្រើការងារជាកម្មការិនីរោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ មានសំណាងបានឈ្នះរង្វាន់ធំ១០០លានរៀល ពីភេសជ្ជ:ប៉ូវកម្លាំង ខារ៉ាបាវ ។
ស្ត្រីដែលមានសំណាងខាងលើនេះ មានឈ្មោះ ម៉ក់ ស៊្រីម អាយុ ៣៥ឆ្នាំ បច្ចុប្បន្នកំពុងបម្រើការងារជាកម្មការិនីរោងចក្រកាត់ដេរ និងស្នាក់នៅបន្ទប់ជួលក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោសែនជ័យ រាជធានីភ្នំពេញ និងមានកូន២នាក់នៅក្នុងបន្ទុក។
ថ្លែងប្រាប់ក្រុមការងារ ដែលចុះប្រគល់រង្វាន់នូវចំនួនទឹកប្រាក់ ១០០លានរៀលដល់លំនៅដ្ឋាន អ្នកស្រី ម៉ក់ ស៊្រីម បានបញ្ជាក់ឱ្យដឹងថា អ្នកស្រីមានស្រុកកំណើតនៅខេត្តកំពង់ធំ ស្រុកបារាយណ៍ ប៉ុន្តែដោយសារតែកក្តាជីវភាពគ្រួសារលំបាកពេក ក៏បានមករស់នៅរាជធានីភ្នំពេញ ដោយបម្រើការងារជាកម្មកររោងចក្រកាត់ដេរទាំង២នាក់ប្ដី ប្រពន្ធ តែម្ដង។
អ្នកស្រីបានបន្តទៀតថា បើទោះជាមានការងារធ្វើទាំង២នាក់ប្ដី ប្រពន្ធពិតមែន ប៉ុន្តែនៅតែជួបភាពលំបាកក្នុងគ្រួសារខ្លះៗដែរ ជាពិសេសនៅមានជំពាក់បំណុលឯកជនមួយចំនួនដែរ។
ដោយឡែកសម្រាប់ការឈ្នះរង្វាន់១០០លានរៀលពីភេសជ្ជ:ប៉ូវកម្លាំង ខារ៉ាបាវ នេះ គឺកាលពីសប្ដាហ៍កន្លងទៅនេះ នៅពេលសម្រាកពីការងារនៅរោងចក្រ អ្នកស្រីបានទិញ ភេសជ្ជ: ខារ៉ាបាវ មួយកំប៉ុងពីអ្នកលក់ដែលបម្រើការងារនៅរោងចក្រជាមួយគ្នាទុកគ្រាន់ទទួលទានពេលអស់កម្លាំង ។ លុះពេលគាស់ ក៏ស្រាប់តែឃើញមានរង្វាន់នៅនឹងក្រវិលកំប៉ុងតែយម្ដង។ ភ្លាមនោះ អ្នកស្រីពិតជារំភើបជាខ្លាំង ហើយបានហៅអ្នកនៅជុំវិញខ្លួនឱ្យជួយមើល និងទូរស័ព្ទផ្តល់ដំណឹងដល់ក្រុមហ៊ុនតាមរយ:លេខទូរស័ព្ទដែលមានស្រាប់នឹងក្រវិលកំប៉ុងតែម្ដង។
អ្នកស្រីបានបន្តទៀតថា សម្រាប់ទឹកប្រាក់១០០លានរៀលនេះ គឺពិតជាមានសារសំខាន់ចំពោះគ្រួសារខ្លាំងណាស់ ដែលបន្ទាប់ពីទទួលបានថវិការង្វាន់នេះ អ្នកស្រីនឹងយកទៅសង់បំណុលគេ ហើយទុកមួយចំនួនសង់ផ្ទះស្នាក់នៅឯស្រុកកំណើត និងទិញដីស្រែសម្រាប់បង្កបង្កើនផល ដើម្បីទ្រទ្រង់ជីវភាពទៅថ្ងៃអនាគត។
សូមបញ្ជាក់ផងដែរថា ជាការថ្លែងអំណរគុណចំពោះអតិថិជន ក្រុមហ៊ុន ភេសជ្ជ:ប៉ូវកម្លាំង ខារ៉ាបាវ បានបង្កើនរង្វាន់យ៉ាងសន្ធឹកសន្ធាប់នូវចំនួនទឹកប្រាក់សុទ្ធ ១០០លានរៀល កើនឡើងដល់ ១០០ រង្វាន់ , បន្ថែមទឹកប្រាក់ចំនួន ១០ លានរៀល ចំនួន១០០ រង្វាន់, ម៉ូតូ HONDA Dream កើនឡើងដល់ ១០០ រង្វាន់ , ទូរស័ព្ទដៃ iPhone កើនឡើងដល់ ១០០ រង្វាន់ រួមជាមួយការផ្តល់ជូនរង្វាន់1កំប៉ុង រាប់លានកំប៉ុង ដោយគ្មានការកំណត់នោះទេ ។ សូមចំណាំ ៖ សម្រាប់រង្វាន់ពិតប្រាកដ គឺមានតែនៅសម្បកកំប៉ុង ដែលមានអក្សរខ្មែរជាសញ្ញាសម្គាល់តែប៉ុណ្ណោះ ៕

 

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.