សៀមរាបៈ យោងតាមផេករបស់នាយកដ្ឋានផ្សព្វផ្សាយអប់រំ បានឲ្យដឹងថានៅ ថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០១៩ វេលាម៉ោង ១១និង១៥នាទីព្រឹក នៅចំនុចលើស្ពានបណ្តែតទឹកមុខប្រាសាទអង្គរវត្ត ស្ថិតនៅភូមិ ត្រពាំងសេះ សង្កាត់ គោកចក ក្រុង/ខេត្តសៀមរាប ជនបរទេសម្នាក់បានស្លាប់ពេលកំពុងដើរទស្សនាប្រាសាទអង្គរវត្ត។
ជនរងគ្រោះឈ្មោះ MAURICIO BERNARD ភេទ ប្រុស កើតថ្ងៃទី ១៦-០៩-១៩៦៣ ជនជាតិ ហ្វីលីពីន កាន់លិខិតឆ្លងដែនលេខEC៦៧៥២៣៨៦ ជាភ្ញៀវទេសចរណ៍ ហើយបានចូលមកព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៩ តាមច្រកព្រលានយន្តហោះអន្តរជាតិសៀមរាប ជាមួយប្រពន្ធ ស្នាក់នៅសណ្ឋាគារ អង្គរហូលីដេ ភូមិ មណ្ឌល១ សង្កាត់ ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។
ផ្អែកតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញនិងលោកវេជ្ជបណ្ឌិត អ៊ិត ឆបឆរ័ត្ន គ្រូពេទ្យអមតុលាការបានសន្និដ្ឋានថា ៖ជនរងគ្រោះស្លាប់ដោយសារ សំពាធឈាមឡើងខ្ពស់។
សាកសពកំពុងរៀបចំបញ្ជូនទៅតម្កល់ទុកបណ្តោះអាសន្ននៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ តាមសំណូមពររបស់ក្រុមគ្រួសារនិងស្ថានទូត៕
មតិយោបល់