ព័ត៌មានជាតិ

រថយន្តLexus បើកជនជាតិចិនប៉ះគ្នាជាមួយនឹងម៉ូតូ zoomer xរងរបួសធ្ងន់ពីរនាក់

ភ្នំពេញ: នៅវេលាម៉ោង ១១និង៣៥នាទីយប់ ថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០១៩មានរថយន្ដលុចស៊ីសស្លាកលេខភ្នំពេញ2AV1554 បើក ស្របទិសគ្នាជាមួយនឹងម៉ូតូ zoomer x ស្លាកលេខភ្នំពេញ1HJ2770ទិសដៅចេញពីវិមានឯករាជ្យពស់ទៅវត្តភ្នំ
កន្លែងកើតហេតុនៅម្ដុំស្តុប សាលាព្រះស៊ីសុវត្ថិសង្កាត់ជ័យជម្នះខណ្ឌដូនពេញ ផ្លូវព្រះនរោត្តមកែងនឹងព្រះអង្គមគ្គវណ្ណ
គ្រោះថ្នាក់ចរាចរណ៍នេះបានបណ្តាលឲ្យមានជនរងគ្រោះមានពីរនាក់ដែលជាម្ចាស់ម៉ូតូ zoomer ចំណែកឯម្ចាស់រថយន្ត lexus ខាងលើនេះដែលជាអ្នកបើកគឺជាជនជាតិចិន
ចំណែកឯជនរងគ្រោះពីរនាក់ក៏បានបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែតអ្នកបើករថយន្តLexus ដែលជាជនជាតិចិននោះសមត្ថកិច្ចក៏បានបញ្ជូនទៅប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរ៕

មតិយោបល់