បាត់ដំបងៈ ដោយអនុវត្តតាមការណែនាំបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបូង ក៏ដូចជាលោក ឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងផែនការ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០១៩ វេលាម៉ោង ២០ និង ៣០ នាទីនៅចំណុចភូមិដំណាក់បេង ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កម្លាំងជំនាញផ្នែកយុត្តិធម៌ សហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាល បួរ
បានចុះប្រតិបត្តិការបង្ក្រាបករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ( វាយនឹងបំពង់ទីប ) មួយករណី។
ក្នុងកិច្ចប្រត្តិបត្តិការនេះសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យចំនួន១នាក់
ឈ្មោះ យេង ធូ ភេទប្រុស អាយុ 22 ឆ្នាំមានទីលំនៅភូមិដំណាក់បេង ឃុំបួរ ស្រុកភ្នំព្រឹកខេត្តបាត់ដំបង។
ជនរងគ្រោះចំនួន 1 នាក់ឈ្មោះ គឹម សិទ្ធ ភេទប្រុស អាយុ 24 ឆ្នាំ មានទីលំនៅភូមិឃុំជាមួយគ្នា ។
បណ្ដាលឲ្យរងរបួស បែកក្បាលប្រវែង 5សង់ទីម៉ែត្រ ដេរចំនួន 5 ថ្នេរ។ បច្ចុប្បន្នការិយាល័យជំនាញកំពុងតែធ្វើការកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕
ព័ត៌មានជាតិ
មតិយោបល់