កំពត:ក្រោយពីបានទទួលបញ្ជារ ពីលោក កែវ សុ ផល ឧត្ដមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពត កម្លាំងជំនាញ មន្ទីរយុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្ត ដឹកនាំ និងសម្របសម្រួល និតិវិធី ដោយលោកព្រះរាជអជ្ញារង ខៃ សម្ភស្ស តំណាងអយ្យការសាលាដំបូងខេត្តកំពត បានបើកការបង្ក្រាប ជនសង្ស័យ ជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅក្នុងបន្ទប់ផ្ទះសំណាក់ ភូមិទ្វី ខាងជើង សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត នាថ្ងៃទី១១ ឧសភា ២០១៦ នេះ។
ក្នុងនោះ កម្លាំងកងរាជអាវុធហត្ថ បានឃាត់ខ្លួន បានជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀន ចំនួន ២នាក់ ដកហូតវត្ថុតាង រួមមាន ម្ស៉ៅសរថ្ លា១កញ្ចប់ធំ ស្មើរនឹង ៤កញ្ចប់តូច ទម្ងន់ ៥.២៤ ក្រាម និងប្រដាប់ប្រដារប្រើប្រាស់ សម្រាប់សេពគ្រឿងញៀន មួយចំនួន ទៀត។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានឃាត់ខ្លួន និងដកហូត រួចបញ្ជូនទៅកាន់ សាលាដំបូងខេត្តកំពត ដើម្បីបន្តចាត់ការ តាមនិតិវិធីច្បាប់៕
មតិយោបល់