ព្រៃវែងៈ នៅវេលាម៉ោង ១០ និង៤០ នាទីព្រឹកថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១៩ ត្រង់ចំណុចភូមិតាប៉ោង ឃុំថ្មពូន ស្រុកកញ្ជ្រៀច មានករណីអគ្គិភ័យ ឆេះផ្ទះពលរដ្ឋ១ខ្នង ទំហំ ៥x៧ ម៉ែត្រ។
ម្ចាស់ផ្ទះឈ្មោះ ទើ សុខណាំ ភេទស្រី អាយុ ៥៥ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុ។
ការខូតខាត៖
– ថវិការ 3000$ ដាក់ក្នុងធុងប៉េត្រូ
– ស្រូវ ១បេ
– អង្ករ ១បេ
– សំលៀកបំពាក់មួយចំនួន
មូលហេតុ៖ បណ្តាលមកពីម្ចាស់ខាងលើ អុជធូបទៀន ហើយទៅវត្តបាត់ ធ្វើឲ្យភ្លើងទៀនធូប ធ្លាក់មកលើរនាបផ្ទះឆាបឆេះតែម្តង។
ករណីនេះ សមត្ថកិច្ចបានជួយពន្លត់រលត់ជាស្ថាពរ មិនបង្កឲ្យមានការឆាបឆេះ ឆ្លងទៅផ្ទះដ៏ទៃ ហើយពុំមានមនុស្សរងរបួសនោះទេ ប្រើប្រាស់ទឹកអស់ ២ឡាន និងមានប្រជាពលរដ្ឋជួយចូលរួមពន្លត់ផងដែរ៕
មតិយោបល់