ក្រចេះ: មានការឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីបានធ្វើសកម្មភាពលួងលោម ក្មេងស្រីវ័យ១៤ឆ្នាំម្នាក់ រំលោភសេពសន្ថវៈ។
ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំណុចឡឥដ្ឋរបស់ម្ចាស់ឈ្មោះ សេង ភូមិសំបុក ឃំុសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ អ.ស.ម.ន ភេទស្រី អាយុ១៤ឆ្នាំ ជាសិស្សស្នាក់នៅភូមិឃុំកើតហេតុខាងលើ ។
ចំណែកជនសង្ស័យឈ្មោះ ផាន វ៉ាន់ណូ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ កម្មករ នៅភូមិភូមិឫស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។
គួរបញ្ជាក់ថា មុននឹងកើតហេតុ ជនសង្ស័យ និងជនរងគ្រោះ នាំគ្នាជិះម៉ូតូទៅរកទិញថ្នាំពេទ្យ រួចបង្ហួសឌុបដើរលេង រួចក៏ជិះម៉ូតូចូលចំណុចកើតហេតុ ពេលនោះជនសង្ស័យលួងលោម និងគំរាម ហើយក៏ចាប់រំលោភនាងនៅចំណុចនោះ រហូតដល់វេលាម៉ោង៦ព្រឹក ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ ទើបបែកគ្នាទីផ្ទះ។
ក្រោយពីទទួលបានពាក្យបណ្តឹងនេះ កម្លាំងនគរបាលប៉ុស្តិ៍សំបុក បាននាំខ្លួនជនសង្ស័យ ទៅកាន់អធិការដ្ឋាននគរបាលស្រុក ចិត្របុរី ដើម្បីកសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធីច្បាប់៕
https://youtu.be/qw5B2z5dhTU
មតិយោបល់