Post News Media ព័ត៌មានជាតិ ខឹងគេមិនឲ្យជឿ...

ខឹងគេមិនឲ្យជឿសាំង! ទាញបុ័ងតោរកកាប់អ្នកលក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន!

ភ្នំពេញ: កាលពីវេលាម៉ោង៣យប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ មានករណីបុរសម្នាក់សង្ស័យបែកថ្នាំ យកកាំបិតប៉័ងតោ មករកកាប់បុរសអ្នកលក់សាំងដបម្នាក់ ព្រោះខឹងមិនព្រមឲ្យជឿសាំង នៅទល់មុខសាលាបឋមសិក្សាស្ទឹងមានជ័យ ផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។

ជនសង្ស័យដែលឃាត់ខ្លួនមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ២តែម្តង៕