ព័ត៌មានជាតិ

បុរសម្នាក់កំពុងជិះម៉ូតូតាមដងផ្លូវក៏ត្រូវគេកាប់ដាច់កដៃដោយសារតែរឿងគំនុំ

កោះកុងៈ ករណីដ៏សាហាវឃោរឃៅនេះបានកើតឡើងកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១២និង១០នាទីថ្ងៃត្រង់នៅត្រង់ចំនុចភូមិព្រាំង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ខណៈពេលដែលជនរងគ្រោះកំពុងជិះម៉ូតូតាមដងផ្លូវក៏ត្រូវជនសង្ស័យកាប់ដាច់កដៃខាងឆ្វេង។
តាមការស្រាវជ្រាវបានឲ្យដឹងថាជនបង្ករមានឈ្មោះ ផល មឿន ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើបានពួនចាំកាប់ជនរងគ្រោះមានឈ្មោះជុំ ទូច ភេទប្រុស អាយុ២៥ឆ្នាំ បណ្ដាលឲ្យរងរបួសធ្ងន់ដាច់កដៃខាងឆ្វេងរបួសត្រង់ស្មារនិងឆ្អឹងជំនីរខាងស្ដាំត្រូវបញ្ជូនទៅព្យាបាលភ្លាមៗនៅមន្ទីរពេទ្យចំណែកឯជនបង្ករវិញបានរត់គេចខ្លួនបាត់ក្រោយធ្វើសកម្មភាពរួច។
មូលហេតុ៖ដោយសារតែរឿងគំនុំផ្ទាល់ខ្លួន។
ករណីនេះកម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវរកជនបង្កមកផ្តន្ទាទោសតាមច្បាប់៕

 

មតិយោបល់