ព័ត៌មានជាតិ

បិសាច​ក្រហម ជះ​ទឹក​ទឹកប្រាក់ ១៧០ លាន​ដុល្លារ​សារជាថ្មី​ទិញ Angel Di Maria

​យោងតាម​ប្រភព​ព័ត៌មាន របស់ Daily Mail បាន​ចុះផ្សាយ ឲ្យដឹងថា ក្លិប​បិសាច​ក្រហម Manchester United បាន​ជះ​ទឹក​លុយ​ដេញតាម​យ៉ាង​ខ្លាំង ដើម្បី​ចុះ​កុងត្រា​ជាមួយនឹង កីឡាករ Angel Di Maria ដោយ​ផ្តល់​ទំហំ​ទឹកប្រាក់ ១៧០ លាន​ដុល្លារ ដើម្បី​យក​កីឡាករ​លេង​ដ៏​វៃឆ្លាត​នេះ ចូល​មក​កាន់​ក្លិប​របស់ខ្លួន​។​
​លោក Van Gaal បាន​ប្រាប់​ដល់ ប្រធាន​ប្រតិបត្តិ Ed Woodward នូវ​ចំនួន​ទឹកប្រាក់​ដែល​គួរតែ​ផ្តល់ឲ្យ Di Maria ក្នុងនោះ​រួមមាន​ប្រាក់​លេង មួយ​សប្តាហ៍ ៣៥០ ០០០ ដុល្លារ និង ថ្លៃ​សេវា​ផ្ទេរ ដំបូង ៨៣,២ លាន​ដុល្លារ ។​

​កីឡាករ​សញ្ជាតិ​អា​ហ្សង់​ទីន ពិតជា​ភ្ញាក់ផ្អើល ជាមួយ​នឹង​រឿង ដ៏​ពិតប្រាកដ​នេះ នូវ​តម្លៃ​ទិញដូរ ដ៏​ខ្ពស់ ហើយ​មាន​ក្លិប​ធំ ផ្សេងទៀត ចង់​បាន​ខ្លួន ក្នុងនោះ គឺ​ក្លិប​យក្ស​បារាំង PSG ផងដែរ ។​
​សម្រាប់​បិសាច​ក្រហម ការចាប់ផ្តើម​រដូវ​កាល​ដំបូង​របស់​ខ្លួន យើង​ឃើញថា ខ្វះចន្លោះ​ខ្សែបម្រើ​ខាងស្តាំ​ង ដែល​ជា​ហេតុ​ធ្វើឲ្យ​ក្លិប ចាញ់ ក្ងាន​ព្រៃ ២ – ១ ហើយ Van Gaal កំពុង​តូចចិត្តតូចថ្លើម ជាមួយ​នឹង​លទ្ធផល​ចាញ់​នេះ និង​បញ្ជាក់​ថា ក្រុម​របស់​លោក ត្រូវការ​កីឡាករ​ខ្លាំង​ជាង​មុន ៕​
Angel Di Maria

មតិយោបល់